ឆ្នាំជូត
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅមិនទាន់ល្អនៅឡើយទេដូចនេះបើទោះបីធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការរកាំចិត្តច្រើន ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតឹងណាស់ដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានការចាប់កំហុសព្រោះតែភាពចង់ឈ្នះគ្នាដូចនេះត្រូវកាត់បន្ថយជម្លោះវិវាទទើបគ្មានបញ្ហាចោទឡើង៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ក្នុងថ្ងៃនេះលោកអ្នកមិនគប្បីធ្វើការរំខានឪពុកម្តាយឬបង្កបញ្ហាដល់សាច់ញាតិឡើយពីព្រោះថាងាយកើតនូវបញ្ហាអាក្រក់នាពេលក្រោយវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញផលចំណូលជួបការលំបាក ប៉ុន្តែយ៉ាងណាលោកអ្នកត្រូវចេះចាយវាយឱ្យបានត្រឹមត្រូវ ហើយមិនត្រូវខ្ជះខ្ជាយដៃធំឡើយក្រែងជួបវិបត្តិថវិកាណាមួយឡើងនៅគ្រាខាងមុខ។
រីឯគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានដំណើរថយក្រោយនិងសំបូរទៅដោយរឿងរ៉ាវរកាំរកូសច្រើន ដូច្នេះបើមិនចេះអត់ឱនឱ្យគ្នាទេពិតជាជួបផលលំបាកត្រូវរែកពន់វិញជាក់ជាពុំខាន៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះកិច្ចការងាររលូនល្អ ហើយធ្វើអ្វីក៏ជឿនលឿនគួរសមដែរ។ទាំងស្ត្រីបុរសការបំពេញការងារមានលក្ខណះពេញដៃពេញជើងនិងក្រុមមនុស្សជួយជ្រោមជ្រែងជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញដូចជាទីគាប់បំណង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពត្រជាក់ត្រជុំដូចទឹកអម្រិត៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះពិតមែន ប៉ុន្តែលោកអ្នកក៏នៅអាចដំណើរការងារទៅមុខបានដែរគ្រាន់តែទទួលរង់ផលប៉ះពាល់ច្រើនជាងសព្វមួយដងប៉ុណ្ណោះ។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមិនដូចជាទីគាប់ចិត្តទេគឺបានគ្រាន់មួយទប់ទល់ចាយវាយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំជួបរឿងងាករេច្រើនព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងនឹងរឹងមានះច្រើនរៀងៗខ្លួន ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកស្ថិតនៅក្នុងកម្រិតមធ្យម ដូចនេះទោះធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបរឿងប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាប្រាក់ចំណូលគ្រាន់នៅមួយទប់ទល់ផងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីចូរប្រយ័ត្នការយល់ខុសក្នុងរឿងអ្វីមួយក្លាយជារឿងជម្លោះវិវាទ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកងាយទទួលរងនូវអារម្មណ៍តប់ប្រម៉ល់ជាពិសេសការប្រកបការងារងាយរាំងស្ទះថែមទៀត។ អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរបើមានការសន្យាអ្វីមួយកុំសង្ឃឹមពេកប្រយ័ត្នខកបំណងហើយមកដេកឈឺចិត្ត។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នសត្រូវឆ្ងាយជិតបង្កបញ្ហាដោយប្រកាណាមួយ។
រីឯបញ្ហាស្នេហាប្រុសស្រីត្រូវចេះទុកចិត្តគ្នាហើយមិនត្រូវយកភាពប្រចែប្រច័ណ្ឌដឹកមុខឡើយបើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងប្រាក់កាសឬការបណ្តាក់ទុនអ្វីមួយពីព្រោះថាផ្លែផ្កាតែងផ្តល់ឱ្យមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីដែរព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។រីឯបញ្ហាគូស្នេហ៍ប្រុសស្រីបើមានផែនការអ្វីសម្រាប់រៀបចំជាគ្រួសារហើយខ្នះខ្នែងធ្វើតែងជោគជ័យដូចបំណង៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពគាប់ប្រសើរធ្វើឱ្យមានភាពស្រស់ស្រាយនិងធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខជាសន្សឹមៗផង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងរយះពេលនេះមុននឹងចង់ចុះទុនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនសឹមអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចល្អ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបង្ករឿងដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានតែការរឹងរូសនិងចង់ចាញ់ឈ្នះគ្នា៕
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកជាស្ត្រីបើបានធ្វើបុណ្យដាក់ទាន់កាន់តែប្រសើរពីព្រោះថាអាចរំដោះគ្រោះយាយីបានផង។ក្រៅពីនេះការប្រកបការងារអ្វីត្រូវធ្វើដោយសន្សឹមៗកុំយកភាពមោហៈទោសៈដាក់ខ្លួននាំកើតតែរឿងរាវអំពល់ទុក្ខ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបផលលំបាកក្នុងការរកប្រាក់ចំណូលហើយការជួញទីជិតឆ្ងាយជួបតែរឿងប្រទាំងប្រទើសមិនស្ទើរដែរទេ។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយនិងពាក់មុខយក្សដាក់គ្នាច្រើន៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះផលលំបាកដែលកើតមាននឹងធូរស្បើយទៅវិញខ្លះហើយបញ្ហាដែលធ្លាប់តែអុកឡុកយាយីក៏ចាប់ផ្តើមពីតានតឹងមកធូរស្រាល ហើយភាពប្រទាំងប្រទើសក៏ចាប់ផ្តើមស្ងប់សុខឡើងវិញ។ការប្រកបការងារទោះទីជិតឆ្ងាយឃើញថាមិនហុចផលល្អប៉ុន្មានទេពីព្រោះថាផលអាក្រក់នៅយាយីនៅឡើយដែរ។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កជម្លោះដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះមានភាពជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកបណ្តាក់ទុនឬពង្រីកទុនធ្វើអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញគ្រាន់ជាទីកក់ក្តៅ។ក្រៅពីនេះបើលោកអ្នកចង់បង្កើតការងារអ្វីមួយផងក៏តែងអាចទទួលផលប្រយោជន៍មកវិញយ៉ាងច្រើនជាក់ជាពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយវិញផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់ហើយក៏មានសុខដុមប្រពៃ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីភ្លឺថ្លា បញ្ហាឈ្លាសវៃហើយតែងទទួលជោគជ័យត្រឡប់មកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរបើលោកអ្នកចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីដែរព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅខ្លះដែរ។ការរស់នៅពិសេសក្នុងគ្រូសារបើមានជម្លោះវិវាទ ហើយយកឱកាសនេះធ្វើការដោះស្រាយជាការប្រសើរបំផុតព្រោះមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេអាចបែរមកល្អូកល្អិនយ៉ាងឆាប់រហ័សទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានភាពកាក់កបល្អ ហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏ផ្តល់ផ្លែផ្កាគួរជាទីពេញចិត្តដែរ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕