Home ព័ត៌មានជាតិ សេដ្ឋកិច្ច កោះ​ស្មាច់​រម...

កោះ​ស្មាច់​រមណីយដ្ឋាន​ទេសចរណ៍​មួយកន្លែង​នៅ​ខេត្តកោះកុង​

​ដោយ​:​ជា សីហ​:/​ភ្នំពេញ​:​កោះ​ស្មាច់​គឺជា​កោះ​មួយ​ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​កោះ​ស្តេច ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង ។​

​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ​មាន​ចម្ងាយ​ប្រហែល ប្រហែល​១៤៨​គីឡូម៉ែត្រ ពី​រង្វង់​មូល ខេត្តកោះកុង​។

​ទីនោះ​ជា​កោះ​មួយ​ដែលមាន​ទេសភាព​ស្អាត​គួរ​ជាទី​ចាប់អារម្មណ៍​មួយ​ដែលមាន​បរិយាកាស​ដ៏​ល្អ ឆ្នេរ​ខ្សាច់​ពណ៌​ស ហើយ​ផ្ទៃសមុទ្រ​ខៀវស្រងាត់​។

​ចំណុច​សំខាន់ៗ​នៅ​រមណីយដ្ឋាន​កោះ ស្មាច់ ដែល​អាចធ្វើអោយ​ភ្ញៀវទេសចរ​មាន​ចំណាំ​អារ​ម្ម​ណ៏​នោះ​មានដូចជា​៖ ហែល​ទឹក​, បោះជំរុំ ឬ​បោះតង់​, ឆ្នេរសមុទ្រ​ស្អាត​, ជិះទូក និង​ចំណុច​ផ្សេងៗ​ទៀត​។​ល​។​

​កោះ​នេះ​ផងដែរ​ក៏​ស​ប្បូរ​ទៅដោយ​ដើម​ដូង​ខ្ពស់ៗ​ច្រើន ដែល​នៅពេល​ព្រះអាទិត្យ​រៀប​លិច ធ្វើអោយ​សម្រស់​កោះ​ស្មាច់​កាន់តែ​មាន​ភាព​ទាក់ទាញ​យ៉ាងខ្លាំង ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular