ដោយ:ជាសីហ:/ភ្នំពេញ: បាគងភូមិខ្ញុំគឺជាសហគមន៍អេកូទេសចរណ៍មួយដែលកំពុងតែអភិវឌ្ឍន៍នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។
មន្ទីរទេសចរណ៍ខេត្តសៀមរាបបានអះអាងថានេះគឺជាសហគមន៍ទេសចរណ៍មួយថ្មីដែលមានទីតាំងនៅស្រុកបាគងខេត្តសៀមរាបដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានពីទីក្រុងសៀមរាប។
ប្រភពដដែលបានអះអាងថាភ្ញៀវទេសចរអាចនឹងរីករាយជាមួយនឹងទេសភាពបៃតងក៏ដូចជាការចូលរួមរីករាយជាមួយនឹងសកម្មភាពទេសចរណ៍ផ្សេងៗដែលរួមមានការគូរគំនូរការតាំងបង្ហាញនូវផលិតផលចាស់ៗពីបូរាណដែលគេបោះបង់ចោលក៏ដូចជាសកម្មភាពស្ទូចត្រីនិងសកម្មភាពកម្សាន្តនានារួមជាមួយនឹងម្ហូបអាហារដែលមានតម្លៃសមរម្យនិងមានរសជាតិឆ្ងាញ់៕