រដ្ឋមន្ត្រី ជា វ៉ាន់​ដេ​ត បានទទួល​ជំនួប​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​របស់​ក្រុមហ៊ុន SEATEL


ដោយ​: ជា​សីហ​:/​ភ្នំពេញៈ នា​រសៀល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានទទួល​ជួប​ជាមួយ គណៈប្រតិភូ​របស់​ក្រុមហ៊ុន South East Asia Telecom (Cambodia) Co.,Ltd ដែល​ដឹកនាំ​ដោយ លោក ផា​ទ្រិ​ច វាង (Patrick Wang )​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់ Hong Kong Eastern Bliss Group Limited និង​លោក យ៉ាង យីន ( Yang Yin )​ប្រធាន​ក្រុមប្រឹក្សាភិបាល របស់​ក្រុមហ៊ុន SEATEL​។

​ក្នុងជំនួប​នេះ គណៈប្រតិភូ​ក្រុមហ៊ុន SEATEL បានបង្ហាញ​នូវ​ការ​កោត​ស​សើរ​ចំពោះ​ការប្តេជ្ញាចិត្ត និង​ភាពរឹងមាំ​នៃ​ការកែទម្រង់​របស់លោក​រដ្ឋមន្ត្រី ក្នុង​រយៈពេល​កន្លងមក ដែល​ធ្វើឱ្យ​វិស័យ​ទូរគមនាគមន៍​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ដោយ​ស្មើភាព ហើយ​ធ្វើឱ្យ​លោក​កាន់​តែមាន​ជំនឿ​ចិត្ត​ក្នុង​ការបន្ត​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ក្នុង​វិស័យនេះ​។ គណៈប្រតិភូ​របស់​ក្រុមហ៊ុន​ក៏បាន​ជម្រាបជូន​អំពី​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន ព្រមទាំង​ស្នើសុំ​ការគាំទ្រ​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​។ ជាមួយគ្នានេះ លោក យ៉ាង យីន បានបង្ហាញ​អំពី​ការព្យាយាម​របស់​ក្រុមហ៊ុន SEATEL ក្នុង​ការបំពេញ​កាតព្វកិច្ច​ហិរញ្ញវត្ថុ​ដែល​ខ្លួន​បាន​ខកខាន​ក្នុងការ​បំពេញ​ជូន​ក្រសួង​កន្លងមក​។

​ជាការ​ឆ្លើយតប លោក ជា វ៉ាន់​ដេ​ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន SEATEL ដែល​បាន​ព្យាយាម​បំពេញ​នូវ​កាតព្វកិច្ច​របស់ខ្លួន ហើយ​ក្រសួង​នឹង​គាំទ្រ​ដល់​ដំណើរ​អាជីវកម្ម​របស់​ក្រុមហ៊ុន ដែល​មានបំណង​វិនិយោគ​ពិតប្រាកដ​ក្នុង​វិស័យនេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular