ក្រសួងទេសចរណ៍ ប្រកាស​ពី​ការប្រឡងប្រណាំង «​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​»

ដោយៈ​សុផល /​ភ្នំពេញ​:គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ក្រសួងទេសចរណ៍ បានចេញ​សេចក្តី​ជូនដំណឹង​ដល់​រដ្ឋបាល​រាជធានី​ខេត្ត ប្រតិបត្តិ​ករ​ទេសចរណ៍​និង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់​ស្តីពី​ការប្រឡងប្រណាំង «​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​» ចំពោះ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​»​។​

​ការប្រឡងប្រណាំង​នេះ ដើម្បី​លើកទឹកចិត្ត​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ (​ថ្នាក់​រាជធានី​ខេត្ត និង​ថ្នាក់ក្រុង​ខណ្ឌ​)​ដែល បាន​ចូលរួម​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ គណៈកម្មាធិការ​ជាតិ វាយតម្លៃ​ទីក្រុង​ស្អាត ក្រសួង​ទេសចរណ៍​ដែល គ្រោង​នឹង​ប្រកាស​ជ័យលាភី នាឱកាស​ទិវា​ជាតិ​ទីក្រុង​ស្អាត​ឆ្នាំ​២០២១​ខាងមុខនេះ​។​

​សូមជម្រាបថា “​វិធាន​សុវត្ថិ ភាព​ទេសចរណ៍​” គឺ​ដើម្បី ក្រើនរំលឹក​ជាប្រចាំ​ដល់ អាជីវកម្ម​ទេសចរណ៍​កំពុងដំណើរការ ឱ្យ​ចូលរួម​បង្កា​ការពារ​រក្សាបាន​ទំនុកចិត្ត​និង​ផ្តល់​ភាពកក់ក្តៅ​ជូន​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកបដោយ​បរិ​យាប​ន្ន និង​ការទទួលខុសត្រូវ​ខ្ពស់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular