ប្រជាពលរដ្ឋ​ជាង​២​ពាន់​គ្រួសារ​នៅ​ខេត្ត​៣​ទទួល​អំណោយ​ពី​សមាជិក​រដ្ឋសភា

ដោយៈ​សុផល/ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ជាង​២​ពាន់​គ្រួសារ​នៅ​ខេត្តពោធិសាត់ បន្ទាយមានជ័យ និង​បាត់ដំបង បានទទួល​អំណោយ​ពី​សមាជិក​រដ្ឋសភា​កាលពី​ម្សិលមិញ​នេះ​។​

​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​អំណោយ​ពី​តំណាងរាស្ត្រ​មាន​ចំនួន ៨០០​គ្រួសារ រស់នៅ​ភូមិ រលាំង ឃុំ​កញ្ជរ ស្រុក​កណ្តៀង ៥១៩​គ្រួសារ នៅ​ក្រុង​ពោធិ៍សាត់​ខេត្តពោធិ៍សាត់​និង ប្រជាពលរដ្ឋ​ចំនួន​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ឆ្នាំ​២០២០ ចំនួន​៨៣១​គ្រួសារ ។​

​តំណាងរាស្ត្រ​ដែល​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​ចែក​កញ្ចប់​អំណោយ ជូន​ប្រជាពលរដ្ឋ​មាន​លោកស្រី ម៉ាណ ណាវី តំណាង រាស្ត្រ មណ្ឌល​រាជធានី​ភ្នំពេញ និង​លោក រ៉ូ​ហ្វី អូស្មាន តំណាង រាស្ត្រ មណ្ឌល ខេត្តពោធិ៍សាត់ លោក សុះ មុះ​សិន តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្ដាល ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular