ឈ្មួញ​មួយក្រុម ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ឡង់ តដៃ ពេល​សមត្ថកិច្ច ចុះទៅ​បង្ក្រាប​

ដោយៈ សុខុម/ក្រចេះ​៖ រថយន្ត​សាំ​យ៉ុង​ច្នៃ​ដឹកឈើ ប្រភេទ​គ្រឿងផ្ទះ ប្រមាណ​ជា ២0 ម៉ែត្រគុប ចេញពី​តំបន់​ព្រៃ​ឡង់ ឆ្លងតាម​ខេត្តក្រចេះ ឆ្ពោះទៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ត្រូវ​សមត្ថកិច្ច ចុះទៅ​បង្ក្រាប ប៉ុន្តែ​បែរជា​ឈ្មួញ​លើកគ្នា តតាំង​ប្រឆាំង​ទៅលើ​សមត្ថកិច្ច​វិញ​។ ករណីនេះ បានកើត​ឡើង នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១​។​

​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថាៈ ឈ្មួញ​មួយក្រុម ដឹកឈើ​គ្មាន​ច្បាប់ទម្លាប់​ចេញពី​តំបន់ ព្រៃ​ឡង់ ក្នុងស្រុក​សំបូរ ឆ្លងកាត់​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ បន្ត​ឆ្លងកាត់​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ដើម្បី​ទៅ​លក់ នៅ​ទីផ្សារ​គោលដៅ​។​

​នៅក្នុង​ភូមិសាស្ត្រ ខេត្ត​ត្បូងឃ្មុំ​នោះ សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​ចុះទៅ​បង្ក្រាប​រថយន្ត ច្នៃ​ដឹកឈើ ទាំងពីរ​គ្រឿង ខាងលើ​នោះ ក៏ប៉ុន្តែ​ក្រុម​ឈ្មួញ បាន​លើកគ្នា ជាច្រើន​នាក់ មក​ជេរប្រមាថ គំរាម​ទៅលើ​សមត្ថកិច្ច​។ ឃើញ​ស្ថាន​ភាពមិន​ស្រួល សមត្ថកិច្ច​ក៏បាន ដកថយ​ទៅវិញ​។​

​ប្រភព បាន​រាយការណ៍ ឲ្យ​ដឹង​ទៀតថាៈ ឈ្មួញ​មួយក្រុម​នោះ បាន​ប្រើ​អំណាច​អ្នកធំ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ មក​ជេរប្រមាថ គំរាម​ដោយ​ពាក្យសំដី បន្លាច​សមត្ថកិច្ច​ពេល​ចុះទៅ បង្ក្រាប រថយន្ត​ដឹកឈើ​ខុសច្បាប់​នោះ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular