វៀតណាម​ដាក់គុក​អ្នកកាសែត​រិះគន់​រដ្ឋាភិបាល​

​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖​តុលាការ​មួយ​នៅ​វៀតណាម​បាន​កាត់ទោស​ដាក់គុក​អ្នកកាសែត​មិន​ធ្វើការ​អោយ​អង្គការ​សារព័ត៌មាន​ណាមួយ​(freelance)​ចំនួន​៣​នាក់​ដោយសារ​តែ​ការរិះគន់​របស់គេ​​លើ​រដ្ឋាភិបាល​។​អ្នក​ទាំង​៣​ត្រូវបាន​ផ្តន្ទាទោស​អោយ​ជាប់គុក​១១​និង​១៥​ឆ្នាំ​ក្នុង​ម្នាក់ៗ ក្រោយ​តុលាការ​រក​ឃើញ​ថា​ពួកគេ​មាន​កំហុស​ចំពោះ​ការផ្សព្វផ្សាយ​ការឃោសនា​ប្រឆាំង​រដ្ឋ​។​

​ក្រសួង​សន្តិសុខ​សាធារណៈ​បាន​និយាយថា ផាំ ជី យុង​,​ង្វៀន ទឿង ធី និង​ឡេ ហ៊ូ មិញ​ទួន ត្រូវបាន​ដាក់ទោស​ចំពោះ​«​ការផលិត ស្តុក​ទុក និង​ផ្សព្វផ្សាយ​ព័ត៌មាន រូបភាព និង​មាតិកា​សំរាប់​ការគាំទ្រ​ការ​​ប្រឆាំង​រដ្ឋ​»​នៅ​សវនាការ​មួយ​ថ្ងៃ​នៅ​ក្រុង​ហូជីមិញ​។​

​ផាំ ជី យុង ត្រូវ​បាន​សំរេច​អោយ​ជាប់គុក​១៥​ឆ្នាំ និង​២​នាក់​ទៀត​ជាប់គុក​ម្នាក់ៗ​១១​ឆ្នាំ​។​

​លោក​យុង បាន​បង្កើត សមាគម​អ្នកកាសែត​ឯករាជ្យ​វៀតណាម​នៅ​ឆ្នាំ​២០១៤ ដែល​ប៉ូលិស​វៀតណាម​អះអាងថា​គោលបំណង​របស់​វា​គឺ​ដើម្បី​ផ្លាស់ប្តូរ​របប​ដឹកនាំ​។​

​ក្រសួង​បាន​និយាយថា ពួកគេ​បាន​សរសេរ​រឿង​«​បំភ្លៃ​ការពិត​និង​បង្ខូចឈ្មោះ​រដ្ឋអំណាច​របស់​ប្រជាជន រំលោភ​ផល​ប្រយោជន៍​បក្ស​និង​រដ្ឋ​។​ទាំងនេះ​ជា​សកម្មភាព​គ្រោះថ្នាក់​ហើយ​បើ​មិន​រារាំង​វា​ប៉ះពាល់​​សន្តិសុខ​ជាតិ​»​។​

​សូមបញ្ជាក់​ថា ទោះជា​មាន​ការកែទម្រង់​សេដ្ឋកិច្ច​ទូទៅ និង​ការបើកចំហ​កាន់តែ​ធំ​ឡើ​ចំពោះង​ចំពោះ​ការផ្លាស់ប្តូរ​សង្គម ក៏​គណបក្ស​កុំម្មុយនិស្ត​វៀតណាម​នៅតែ​គ្រប់គ្រង​លើ​សារព័ត៌មាន​យ៉ាង​ណែន​និង​​មិន​អត់​ឳ​ន​ចំពោះ​ការរិះគន់​សូម្បី​តែ​តិចតួច​។​

​បក្ស ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក​ង្វៀន ភូ ជុង បាន​បង្កើន​ការបង្ក្រាប​លើ​ជន​ប្រឆាំង​នៅ​មុន​សមាជ​បក្ស​៥​ឆ្នាំ​ម្តង ដែល​គ្រោង​បើក​ធ្វើ​នៅ​ខែ​នេះ​៕

(​ឈរ​ពីឆ្វេង​) ង្វៀន ទឿង ធី​, ឡេ ហ៊ូ​មិញ​ទួន​និង ផាំ ជី​យុង នៅក្នុង​តុលាការ​ក្រុង​ហូជីមិញ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular