Home ព័ត៌មានជាតិ សេដ្ឋកិច្ច អ្នកជំនាញ​សេដ...

អ្នកជំនាញ​សេដ្ឋកិច្ច​លើកឡើងថា កម្ពុជា​គួរ​បង្កើត​ឧស្សាហកម្ម​ខ្លួនឯង​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​រឹងមាំ​

ដោយ​: ពៅ​និមល / ភ្នំពេញ​: លោក​បណ្ឌិត ម៉ី កល្យាណ សមាជិក​ឧ​ត្ត​ម​ប្រឹក្សា​សេដ្ឋកិច្ច មានប្រសាសន៍ថា ដើម្បី​ជម្រុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ឲ្យ​កាន់តែ​រឹងមាំ​និង​ខ្លាំ​ក្លា កម្ពុជា​ត្រូវ​ប្រែក្លាយ​នឹង​បង្កើត​ឧស្សាហកម្ម​ខ្លួនឯង ពិសេស​បង្កើន​តម្លៃបន្ថែម​លើ​វិស័យ​សេវាកម្ម ឧស្សាហកម្ម និង​កសិកម្ម ដោយ​ជម្រុញ​ឲ្យ​ដំណើរ​ព្រមៗ​គ្នា ក្រៅពីនេះ ត្រូវ​ជម្រុញ​បណ្តុះបណ្តាល​ធនធានមនុស្ស​បន្ថែម ព្រោះ​ចំណេះវិជ្ជា​គឺជា​ប្រភព​នៃ​ការបង្កើត​ចំណូល​។

​ក្នុង​សន្និសីទកាសែត​នៃ​ការបើក​វគ្គ​សិក្សា​ស្តីពី​សង្វាក់​ផលិតកម្ម​បែប​ឌីជីថល កាលពី​ព្រឹក​នៅ​ថ្ងៃទី​៥ ខែ មករា ឆ្នាំ​២០២១​នេះ លោក​បណ្ឌិត ម៉ី កល្យាណ បាន​លើកឡើងថា ខណៈដែល​សេដ្ឋកិច្ចកម្ពុជា​ពឹង​ផ្អែកលើ​វិស័យ​ធំៗ​ចំនួន​០៣ រួមមាន​៖ វិស័យ​សេវាកម្ម ឧស្សាហកម្ម និង​វិស័យ​កសិក​កម្ម ក្នុងនោះ​ចំពោះ​វិស័យ​ឧស្សាហកម្ម មិនទាន់មាន​ភាពខ្លាំង​ក្លា​នៅឡើយ​ទេ ប៉ុន្តែ​ទោះយ៉ាងណា​វិស័យនេះ​ក៏បាន​កំពុង​ជម្រុញ​ដំណើរ​សេដ្ឋកិច្ច​ទៅមុខ ដូចជា​៖ អនុវិស័យ​កាត់​សម្លៀកបំពាក់ និង​ស្បែកជើង ក្នុងនោះ​រោង ចក្រ​ប្រើប្រាស់​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ដូចជា​រោងចក្រ​ផលិត​កង់​ជាដើម​បាន​កំពុង​ដំណើរ​នៅក្នុង​ខ្សែសង្វាក់​ផលិតកម្ម​។ លោក​បន្តថា ការអភិវឌ្ឍន៍​ខាងលើ​នេះ ពិតជា​ជួយ​ជម្រុញ​ដល់​កំណើនសេដ្ឋកិច្ច​យើង​បានល្អ​ប្រសើរ តែ​ប្រភព​នៃ​ការវិនិយោគ​ទាំងនោះ ភាគច្រើន​ជា​អ្នកវិនិយោគទុន​បរទេស ដែលជា​បញ្ហា​មួយ​អាច​នឹងធ្វើ​ឲ្យ កម្ពុជា​ជួប​ហា​នី​ភ័យ​។

​ទាក់ទិន​នឹង​បញ្ហា​ទាំងនេះ លោក​បណ្ឌិត បាន​បញ្ជាក់ថា ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ក៏​សំខាន់​ដូចគ្នា ព្រោះថា​ក្រៅពី​ចំណេះដឹង​ហើយ​នោះ ក៏​អាច​ជំរុញ​ដល់​ការអភិវឌ្ឍន៍​ប្រទេស​ផងដែរ ជាក់ស្តែង​កាលពីពេល​កន្លងមក សាកល​វិទ្យា​ភូមិន្ទ​ភ្នំពេញ​បាន​សហការ​ជាមួយ​ដៃគូរ​ជាច្រើន ដោយបាន​បើក​វគ្គ ស្តីពី​សង្វាក់​ផលិតកម្ម​បែប​ឌីជីថល ដែលជា​បច្ចេកវិទ្យា​ថ្មី​មួយ​កម្ពុជា​ចាប់​ផ្តើមដំបូង​ដោយមាន​ដៃគូ​សហការ​ជាមួយ DMG Mori ប្រទេស​អាល្លឺម៉ង់ និង​ជប៉ុន ក្នុងនោះ​តាមរយៈ​នៃ​ការសហការ​នេះ មិន​ត្រឹម​ជួយ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ឲ្យ​រឹងមាំ លើ​ផ្នែក​វិទ្យាសាស្ត្រ ស្ពែ​ម​(STEM)​ប៉ុណ្ណោះ​ទេ ថែមទាំង​អាចជួយ​ជា​រូបភាព​ធំ គឺជា​ការជួយ សេដ្ឋកិច្ចកម្ពុជា​ទាំងមូល ទោះបី​បច្ចុប្បន្ន​វា​ជា​មូលី​គី​ល​ដ៏​តូច​មួយ ប៉ុន្តែ​វា​នឹង​រីកលូតលាស់​ទៅ​ថ្ងៃ​ខាងមុខ សម្រាប់​សេដ្ឋកិច្ច និង​សង្គម ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular