ប្រែសម្រួលៈវាសនា/បាងកក៖ក្រុមប្រឆាំងថៃមានបំណងដាក់ញត្តិហៅនាយករដ្ឋមន្ត្រីមកជជីកសួររឿងដោះស្រាយជំងឺឆ្លងកូវីដ១៩ ហើយខ្លួននឹងជំរុញអោយមានកិច្ចប្រជុំសភាវិសាមញ្ញមួយ បើសិនជាការជជែកសួរដេញដោលនិងសម្តែងការមិនទុកចិត្តរដ្ឋាភិបាលរបស់លោកប្រាយុទ្ធ មិនអាចធ្វើទៅបានដោយសារតែបំរាមជួបប្រជុំដោយសារជំងឺកំពុងឆ្លងរាលដាល។
ប្រធានក្រុមខាងហៅមន្ត្រីមកសួរដេញដោលមកពីបក្សប្រឆាំងភឿថៃ បាននិយាយកាលពីថ្ងៃអង្គារថា កាលពីដំបូងគណបក្សមានផែនការដាក់ញត្តិហៅនាយករដ្ឋមន្ត្រីមកឆ្លើយក្នុងសភានៅមុនចូលឆ្នាំសកល។ឥឡូវការដាក់ញត្តិទៅប្រធានសភាអាចធ្វើឡើងនៅពាក់កណ្តាលខែមករា ឬចុងខែនេះ។ការសួរដេញដោលនេះនឹងផ្តោតលើបរាជ័យរបស់រដ្ឋាភិបាល ជាពិសេសនាយករដ្ឋមន្ត្រីផ្ទាល់តែម្តង នៅក្នុងការដោះស្រាយចាត់ចែងវិបត្តិកូវីដ១៩។
លោកបានបន្ថែមថា រដ្ឋមន្ត្រីជាច្រើនរូបទៀតក៏នឹងកោះហៅមកសួរដេញដោយផងដែរចំពោះការធ្វើអោយប្រទេសជាតិខូចខាត៕