Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​មនុ...

ឃាត់ខ្លួន​មនុស្ស ៦​នាក់ សង្ស័យ​ពាក់ព័ន្ធ​ករណី​ប្លន់​

ដោយៈ ស​រិ​ទ្ធ/ភ្នំពេញៈ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ កម្លាំង​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ បាន​ឃាត់ខ្លួន​មនុស្ស ចំនួន​៦​នាក់ សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​ម៉ូតូ របស់​ពលរដ្ឋ នៅពេល​កន្លងមក​។​

​ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង ១២​និង​៣០​នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ក្នុង​ក្លិប​សេះ​មាស ស្ថិតនៅតាម​បណ្តោយ ផ្លូវ​ចោមចៅ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​។

​សមត្ថកិច្ច បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថាៈ មុន​ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​ទាំង​៦​នាក់ ខាងលើ គឺ​សមត្ថកិច្ច មានការ​សង្ស័យថា ជនសង្ស័យ​ទាំងនោះ ជា​មុខសញ្ញា​ប្លន់​ម៉ូតូ នៅក្នុង​មូលដ្ឋាន សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពីពេល​កន្លងមក ហើយ​ក្រុម​ជនសង្ស័យ​ទាំងនោះ តែងតែ​មក​រាំលេង នៅក្នុង​ក្លិប​សេះ​មាស ក្នុង​មូលដ្ឋាន សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ ទើប​កម្លាំង​នគរបាល​ចោមចៅ​ទី​១ មក​សហការ ឃាត់ខ្លួន​បាន ៦​នាក់ និង​ដកហូត​បាន​ម៉ូតូ ៤ គ្រឿង​។

​ទោះជា​យ៉ាងណា សមត្ថកិច្ច ក៏​មិនទាន់​អះអាងថាៈ ជនសង្ស័យ​ទាំង​៦​នាក់​នោះ​ជា​មុខ សញ្ញា​ប្លន់​ម៉ូតូ​ពលរដ្ឋ នៅពេល​យប់​នោះទេ គឺ​គ្រាន់តែ​មានការ សង្ស័យ​ប៉ុណ្ណោះ​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង ៦​នាក់ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ចោមចៅ​ទី​១​នាំខ្លួន​យកទៅ​ធ្វើការ សាកសួរ​បន្ត​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular