Home ព័ត៌មានជាតិ សន្តិសុខ ទុក​ឡាន​ចោល ក...

ទុក​ឡាន​ចោល ក្រោយ​បង្ករ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​

ដោយៈ បាយ័ន/សៀមរាបៈ រថយន្ត​តូយ៉ូតា កាមរី ១​គ្រឿង បាន​បើកបរ បណ្តាល​គ្រោះ ថ្នាក់​ចរាច​ណ៍ បង្ករ​ឡើង​ដោយ​ខ្លួនឯង ក្រោយពី​កើតហេតុ ម្ចាស់​រថយន្ត ឡើង​ជិះ​ម៉ូតូ​កង់​បី ទៅ​បាត់ ដោយ​បន្សល់ទុក​រថយន្ត ចោល​នៅ​កន្លែងកើតហេតុ​។ ហេតុការណ៍​នេះ​បានកើត ឡើង នៅវេលា​ម៉ោង ១០​និង​៣០​នាទី យប់​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​រង្វង់​មូល ផ្លូវ ៦០ ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ។​

​មន្ត្រី​កងរាជអាវុធហត្ថ ក្រុង​សៀមរាប បាន​និយាយ​ឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​៦ មករា នេះ​ថា់ រថយន្ត​ម៉ាក តូយ៉ូតា កាមរី ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AE8914 បើកបរ​ដោយ បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពី​បង្ករ​ហេតុ​រួច អ្នកបើកបរ​រថយន្ត​ក៏បាន​ជិះ​ម៉ូតូ កង់​បី គេចខ្លួនបាត់​។ មូលហេតុ​នៃ​គ្រោះថ្នាក់ ចរាចរណ៍​នេះ ដោយសារតែ​បើក​ក្នុង ល្បឿន​លឿន បួង​ចង្កូត​មិនទាន់ បណ្ដាលអោយ​ធ្លាក់​ប្រឡាយ​។ រថយន្ត​ត្រូវបាន​កម្លាំង ជំនាញ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ខេត្តសៀមរាប យកមក​រក្សាទុក ៕/-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular