ដោយៈ សាវរក្ស / ភ្នំពេញៈ កំលាំងនគរបាលខណ្ឌឫស្សីកែវ បង្ក្រាបជាក់ស្តែងករណីជួញ ដូរដោយខុសច្បាប់ នូវសារធាតុញៀន ដោយបានឃាត់ខ្លួន ជនសង្ស័យម្នាក់ និងថ្នាំ ៩ កញ្ចប់ នៅវេលាម៉ោងជាង ២ រំលងអធ្រាត្រ ចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុច ទួលឆេកូ ផ្លូវបេតុង ក្រុមទី១០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថាៈ ជនសង្ស័យមានឈ្មោះ អឿ ប៊ុនឆៃ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ មិនពិតប្រាកដ មានលំនៅ នៅផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌប្ញស្សីកែវ (តេស្តទឹកនោម មានសារធាតុញៀន) និងសំភារៈដកហូតបាន រួមមាន ក្រាមពណ៌សថ្លា ចំនួន៩កញ្ចប់តូច។ បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការបន្ត តាមនីតិវិធី៕/V-PC