Home ព័ត៌មានជាតិ នយោបាយ តំណាងរាស្ត្រ ...

តំណាងរាស្ត្រ ហ៊ុន ម៉ា​នី​: «​ក្នុងនាម​ជា​អ្នក​បន្តវេន យើង​ត្រូវតែ​ចងចាំ​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់ និង​ត្រូវ​ថែរក្សា​សុខសន្តិភាព​»

ដោយ​: សុផល / ភ្នំពេញ​: លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​និង​ជា​ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា បាន​និយាយថា «​ថ្ងៃ​៧ មករា ជា​ថ្ងៃកំណើត​ទី​ពីរ របស់​ប្រជាជាតិ​យើង​»​។​

​លោក ហ៊ុន ម៉ា​នី បាន​សរសេរ​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​៦ ខែមករា​ឆ្នាំ​២០២១​នេះ​ថា «៧ មករា ជា​ថ្ងៃកំណើត​ទី​ពីរ របស់​ប្រជាជាតិ​យើង​។ ដូច្នេះ​យើង​មិនត្រូវ​ភ្លេច​រាល់​អំពើ​ឃោរឃៅ និង​សោកនាដកម្ម ដែល​បាន​កើតឡើង​ចំពោះ​ប្រជាជាតិ និង​ប្រជាជន​របស់​យើង​។ កុំ​ធ្វើ​កំហុស​ម្តង​ហើយ​ម្តងទៀត ហើយ​ស្រឡាញ់​អ្វីដែល​យើង​មាន សន្តិភាព​នឹង​គ្នា​»​។​

​តំណាងរាស្ត្រ​វ័យក្មេង​រូបនេះ បានលើកឡើង​ទៀតថា​៖ «​យើងខ្ញុំ​ជា​យុវជន​ជំនាន់​ក្រោយ សូម​លំឱនកាយ​គោរព​ដោយ​ដួង​វិញ្ញាណក្ខន្ធ​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់ ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​របប​ប្រល័យពូជសាសន៍​។ ក្នុងនាម​ជា​អ្នក​បន្តវេន យើង​ត្រូវតែ​ចងចាំ​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់ នៃ​ប្រទេស​យើង ជាការ​ដាស់​ស្មារតី​ក្នុងការ​ថែរក្សា​សុខសន្តិភាព កុំឱ្យ​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​»៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular