ដោយ: សុផល / ភ្នំពេញ: លោកស្រី គឹម សុវណ្ណា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ រួមជាមួយ លោកស្រី ស៊ុយ សែនសករាជ ប្រធាន អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខណ្ឌបឹងកេងកង និងលោកចៅសង្កាត់អូឡាំពិក នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រចំនួន ០២គ្រួសារ រស់នៅភូមិ៣ និងភូមិ៤ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ។ក្នុងឱកាសនោះលោកស្រី គឹម សុវណ្ណា បានឧបត្ថម្ភក្នុងមួយគ្រួសារទទួលបាន អង្ករ ត្រីខ មី ទឹកដោះគោ ទឹកត្រី និងថវិកាចំនួន ១៥០ ០០០ (ដប់ប្រាំម៉ឺនរៀល) ផងដែរ ។
នៅព្រឹកថ្ងៃដដែលនេះ លោកស្រីលឹម ផល្លា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ រួមដំណើរដោយ លោក លោកស្រី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ និងលោកក្រុមប្រឹក្សាឃុំ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងបាននាំយកអំណោយផ្ទាល់ខ្លួន ជូនដល់ស្ត្រីមេម៉ាយក្រីក្រ ឈ្មោះ ជា សុផាត អាយុ ៣០ឆ្នាំដែលមានកូនក្នុងបន្ទុកចំនួន ២នាក់ នៅភូមិស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។ លោកស្រីបាននាំមកនូវ អំណោយជាថវិកា និងសម្ភារៈប្រើប្រាស់ និងស្បៀងអាហារមួយចំនួន សរុបចំណាយគិតទាំងទិញសម្ភារៈ អស់ ៤៥៦,០០០រៀល៕