ដោយៈរ៉ាម៉ន/ភ្នំពេញៈ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានជួបសំណេះសំណាល និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា និងលោក សាយ សំអាល់ ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជារាជធានីភ្នំពេញ តាមរយៈ សហភាពសហពន្ធ័យុវជនកម្ពុជាបម្រើការងារនៅធនាគារជាតិ នៃកម្ពុជា ជូនដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌដង្កោ ចំនួន៥០នាក់ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារនាពេលកន្លងមក។
ក្នុងឱកាសនោះលោកស្រីអភិបាលខណ្ឌបានថ្លែងអំណរគុណដល់សន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌដង្កោទាំងអស់ដែលមួយឆ្នាំ២០២០កន្លងមកបានបំពេញការងារបានល្អដោយបានសហការជាមួយនគរបាលនិងកងរាជអាវុធហត្ថខណ្ឌរក្សាសន្តិសុខសណ្ដាប់សាធរាណះក្នុងខណ្ឌបានល្អដូច្នេះសូមបន្តកិច្ចការងារនេះឱ្យល្អបន្ថែមទៀត៕