ប្រែសម្រួលៈវាសនា/ប៉េកាំង៖ការធ្វើដំណើរត្រូវបានរឹតត្បិតនៅក្នុងទីក្រុងចិនដែលមានមនុស្សរស់នៅ១១លាននាក់មួយ ហើយសាលារៀនបានបិទនៅពេលអាជ្ញាធរកាលពីថ្ងៃពុធទី៦មករា បានចាត់វិធានការកំចាត់ចោលការឆ្លងជំងឺជាចង្កោមមួយ ក្រោយពីមនុស្សរាប់សិបនាក់ឆ្លងកូវីដ១៩។
ផ្លូវហាយវ៉េចំនួន១០ឆ្ពោះទៅកាន់ទីក្រុង ស៊ីជៀហ្សួង នៅចម្ងាយប្រមាណ៣០០គីឡូម៉ែត្រខាងត្បូងក្រុងប៉េកាំង បានបិទនិងស្ថានីយរថយន្តក្រុងក្នុងទីក្រុងបានបិទក្នុងការប៉ុនប៉ងមួយដើម្បីរារាំងវីរុសកុំអោយឆ្លងរាលដាលហួសពីទីក្រុងនៅខេត្ត ហឺប៉ី នេះ។
មានការឆ្លង១១៧នាក់នៅក្នុងទីក្រុង រួមមាន៦៣នាក់កាលពីថ្ងៃពុធទី៦មករា និង៧៨ករណីមិនចេញរោគសញ្ញាទេ ជាហេតុនាំអោយមានការធ្វើតេស្តិ៍នៅទូទាំងតំបន់រងផលប៉ះពាល់។
ក្នុងពេលជាមួយគ្នា អ្នកស្រុកប្រមាណ៤សែននាក់ នៅទីក្រុងណាន់ហ្គោងក្បែរនោះក៏ត្រូវបានធ្វើតេស្តិ៍រកវីរុសនៅពេលទីក្រុងប៉េកាំងកំពុងប្រញាប់ប្រញាល់ចាក់វ៉ាក់សាំងអោយដល់មនុស្សរាប់លាននាក់អោយបានមុនចូលឆ្នាំចិននៅខែក្រោយ៕
ចិនកំពុងប្រញាប់ប្រញាល់ចាក់វ៉ាក់សាំងដល់មនុស្សរាប់លាននាក់នៅមុនចូលឆ្នាំចិននៅខែក្រោយ