អគ្គនាយក​ស៊ីម៉ាក់​ចុះ​ពិនិត្យ​គម្រោង​បោសសំអាត​មីន​របស់​ចិន​

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅថ្ងៃនេះ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក បាន​ចុះ​ជួប សំណេះសំណាល និង​ត្រួតពិនិត្យ​កម្លាំង​ប្រតិបត្តិការ ព្រមទាំង​បានប្រកាស​បើក​កិច្ច ប្រតិបត្តិការ​គម្រោង “​ជំនួយ​ចិន​លុបបំបាត់​គ្រាប់មីន​នៅ​កម្ពុជា​” ដែល​រដ្ឋាភិបាល ចិន​បានផ្តល់​ជំនួយឥតសំណង​ជូន កម្ពុជា​។​

​គម្រោង​នេះ​ជា​គម្រោង គាំទ្រ​សកម្មភាព​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម របស់​អង្គភាព​ស៊ីម៉ាក់ ស្ថិតនៅ​កងឯកភាព​កំចាត់មីន​ទី​៦​នៃ ខេត្តព្រះវិហារ​។

​គម្រោង​នេះ​មាន​រយៈពេល​១២​ខែ ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​២០២១ ដែលមាន​ទឹកប្រាក់ ចំនួន​២,៥​លាន​ដុល្លារ​អាមេរិក នឹងត្រូវ​ប្រតិបត្តិការ​នៅក្នុង​ខេត្ត​ដូចជា​ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តកំពង់ធំ​ដែលមាន​កម្លាំង​ប្រតិបត្តិ​ការសរុប​ចំនួន​ជិត ៣០០​នាក់​។​

​គំរោង​នេះ​ត្រូវ​រំដោះ​ផ្ទៃដី​ចំការមីន​និង​ចំការ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​ជាង​១.៦៥០​ហិច​តា និង​សកម្មភាព​អប់រំ​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​មីន​ចំនួន​៧​ខេត្ត​។

​សូម​រំលឹក​ជូន​ថា ឆ្នាំ​២០២០​កន្លងទៅនេះ គំរោង​ជំនួយ​ចិន​លុបបំបាត់​គ្រាប់មីន​នៅ​កម្ពុជា បាន​រំដោះ​ដីចំការ​មីន​/​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ចំនួន​១.៧០៨​ហិច​តា​ដោយ​រុក​រកឃើញ និង​កំទេច​គ្រាប់មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​៩.២៣៨​គ្រាប់​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular