Home ព័ត៌មានជាតិ សន្តិសុខ ក្មេងប្រុស​ម្...

ក្មេងប្រុស​ម្នាក់ ត្រូវ​រថយន្ត​ដឹក​ឥដ្ឋ បើក​បុក និង​កិន​ឲ្យ​ស្លាប់​

​ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ក្មេងប្រុស​ម្នាក់ ត្រូវ​រថយន្ត​ដឹក​ឥដ្ឋ ជាន់​ហ្វ្រាំង​មិនទាន់ បើក​បុក យ៉ាង​ពេញទំហឹង និង​កិន បណ្តាល​ឲ្យ​ស្លាប់ កាលពី​វេលា​ម៉ោងជាង ៧ ព្រឹក ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ ស្ថិត​លើផ្លូវ​លេខ​៣១៣០ ស្ថិតក្នុង​ភូមិ​ព្រៃ​តា​ធឹ​ក ឃុំ​គគីរ​សោម ស្រុក​ស្វាយទាប ។​

​សមត្ថកិច្ច​នគរបាល ស្រុក​ស្វាយទាប បាន​ឲ្យ​ដឹងថាៈ ក្មេងប្រុស​នេះ ឈ្មោះ នី ថៃ អាយុ ៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​តា​ធឹ​ក ឃុំ​គគីរ​សោម ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។ ចំណែក​អ្នកបើក រថយន្ត មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ព្រោះ​ក្រោយ​កើតហេតុ​បាន​រត់គេចខ្លួន ភ្លាមៗ ។​

​អ្នកភូមិ បាន​ឲ្យ​ដឹងថាៈ មុនពេល​កើតហេតុ មាន​ក្មេងប្រុស​ម្នាក់ បាន​រត់​ឆ្លងកាត់​ផ្លូវ ពី​ទិស​ខាងត្បូង ទៅខាង​ជើង ស្រាប់​តែមាន​រថយន្ត​ដឹក​ឥដ្ឋ មួយគ្រឿង ម៉ាក HYUNDAI ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3B9419 ក្នុងទិសដៅ​ពី​ខាងកើត ទៅខាង​លិច បើក​មកដល់​ជាន់​ហ្វ្រាំង​មិនទាន់ បុក​កិន​ក្មេង​ស្លាប់ បង្ករ​ឱ្យមាន​ការភ្ញាក់ផ្អើល​តែម្ដង​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច បានមក​ដល់ ធ្វើ​កំណត់ហេតុ​រួច ប្រគល់​សព​ទៅអោយ​ក្រុម គ្រួសារ និង​អូស​យក​រថយន្ត មកកាន់​ប៉ុ​ស្ត៏​រដ្ឋបាល ដើម្បី​ដោះស្រាយ នៅពេល​ក្រោយ តាមច្បាប់​៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular