ដោយៈ ភ្នំខៀវ / បាត់ដំបងៈ កវីអំឡុងទសវត្សរ៍ទី ៦០-៧០ មួយរូប នៅពេលស្កាត់ពីភ្នំពេញ ដើម្បីរៀបរៀងចម្រៀង មកអួលដើម ក ស្រក់ទឹកភ្នែក នៅតំបន់អភិរក្សត្រីបឹង ៣ ត ក្នុងទឹកដីខេត្តបាត់ដំបង។
កាលពីកន្លងមកថ្មីៗនេះ ក្នុងដំណើរមកដល់ សហគមន៍នេសាទ រហាលសួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្នុងគោលបំណង និពន្ធបទភ្លេង និងបទចម្រៀង ដែលទាក់ទងទៅនឹងជីវិតរស់នៅ របស់ប្រជានេសាទ នាដែនទឹក និងដើម្បីលើកការរៀបរាប់ ពីសម្រស់ធម្មជាតិ ពិសេសតំបន់ព្រៃរនាម លោកគ្រូ អ៊ុក សំអាត ហៅ ថុល ម្ចាស់បទចម្រៀង ” ផ្ការីកក្នុងចិត្ត ” ច្រៀងដោយលោក ស៊ីន ស៊ីសាមុត ដែលមានភាពល្បីសុសសាយ ក្នុងទសវត្សរ៍ទី ៦០-៧០ មកដល់បច្ចុប្បន្ន បានថ្លែងរៀបរាប់ ទាំងក្តីរអាក់រអួល និងសម្រក់ទឹកភ្នែក នៅពេលលោក បានព័ណ៌នា ពីការបាត់បង់ព្រៃលិចទឹក ដែលជាជម្រកមច្ឆជាតិ និងហ្វូងសត្វ គ្រប់ប្រភេទ ជាច្រើនទៀត បណ្តាលឲ្យរេចរិលផុតពូជ ពីមួយឆ្នាំ ទៅមួយឆ្នាំ ដោយសារភ្លើងឆាបឆេះ ស្ទើរអស់ នៅរដូវប្រាំង។
លោកគ្រូ អ៊ុក សំអាត បានបង្ហាញអារម្មណ៍ពិតបន្តថាៈ ទិដ្ឋភាពដែលធ្វើឲ្យលោក ខ្សឹកខ្សួល ប្រេះស្រាំ ដក់ក្នុងចិត្ត រហូតទប់ទឹកភ្នែក លែងជាប់ នៅពេល លោកបានឃើញរូបភាព របស់គ្រួសារ សត្វស្វា ត្រូវភ្លើងឆេះព្រៃ មេបា រត់រកកូន និងកូនស្វា រត់រកឳពុកម្តាយ ហើយឱបគ្នា ដោយភាពភ័យរន្ធត់ ក្រោមអណ្តាតភ្លើង រាលឆាប រហូតឆេះរោល ស្លាប់លែងសល់ពូជ។ តាមរយៈរូបភាព ដ៏សង្វេគ នៃការបាត់បង់ព្រៃលិចទឹក រាប់សិបហិកតា ពិសេសស សោកនាដកម្ម ការចលាចលរបស់គ្រួសារសត្វស្វា មុនពេលស្លាប់ បានបង្ខំឲ្យរូបលោក និពន្ធតាក់តែងបទចម្រៀង មួយបទ មានចំណងជើងថា” បេះដូងអ្នករនាម ” ដែលឆ្លុះបញ្ចាំង ពីទិដ្ឋភាពរួម នៃការបាត់បង់ធនធានធម្មជាតិ ដោយសារកត្តាមនុស្សបំផ្លាញ ពិសេសក្នុងដែនអភិរក្សបឹង ៣ ត លើទឹកដីក្នុងភូមិស្តីក្រោម ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
រីឯលោក ម៉ៃ វឌ្ឍនា ក្នុងនាមកវីជនបទ ជំនាន់ក្រោយ ក៏បានបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាប្រជានេសាទទាំងអស់ នៅក្នុងមូលដ្ឋាន ខាងលើ ឲ្យចូលរួមរក្សា ការពារ ជៀសវាងការដុតរានព្រៃរបស់រដ្ឋ ដែលជាជម្រកសត្វផ្សេងៗ និងជម្រកត្រីពងកូន ឲ្យគង់វង្ស ពុំនោះទេ ធនធានធម្មជាតិ ដូចជា ព្រៃលិចទឹក សត្វស្វាពូជកម្រ ផលមច្ឆជាតិ និងសត្វស្លាបគ្រប់ប្រភេទ កាន់តែរេចរិលថយចុះ ពីមួយឆ្នាំ ទៅមួយឆ្នាំ៕/V
កវីទសវត្សរ៍ ៦០ម្នាក់ ស្រក់ទឹកភ្នែក នៅពេលមកនិពន្ធបទចម្រៀង នៅដែនអភិរក្សបឹង ៣ ត ខេត្តបាត់ដំបង

កវីទសវត្សរ៍៦០-៧០ លោក អ៊ុក សំអាត នៅលើទឹកដីព្រៃរនាម ខេត្តបាត់ដំបង ( រូប: ភ្នំខៀវ )
សត្វស្វា ដែលបានស្លាប់ ដោយសារការដុតបំផ្លាញ ព្រៃរនាម
សត្វស្វា ដែលបានស្លាប់ ដោយសារការដុតបំផ្លាញ ព្រៃរនាម
កវីទសវត្សរ៍៦០-៧០ លោក អ៊ុក សំអាត និងលោក ម៉ៃ វឌ្ឍនា កវីជនបទ នៅលើទឹកដីព្រៃរនាម ខេត្តបាត់ដំបង ( រូប: ភ្នំខៀវ )