ប្រែសម្រួល : កញ្ញាដាលីស ៖ អ្នកភូមិម៉ាឡេស៊ីត្រូវបានជម្លៀសចេញតាមអេស្កាវ៉ាទ័រ ខណៈអ្នកផ្សេងទៀតបានហែលឆ្លងកាត់ទឹកជ្រៅនៅថ្ងៃពុធទី០៦មករានេះ ខណៈចំនួនមនុស្សដែលបង្ខំចិត្តចាកចេញពីផ្ទះរបស់ពួកគេដោយសារទឹកជំនន់ បានកើនឡើងដល់ជាង ២៨.០០០ នាក់និងយ៉ាងហោចណាស់មានមនុស្សស្លាប់ ៤ នាក់។
ទឹកជំនន់តែងជន់លិចតំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសក្នុងរដូវវស្សាជារៀងរាល់ឆ្នាំហើយនាំឱ្យមានការជម្លៀសប្រជាជនជាប្រចាំប៉ុន្តែប្រជាជននៅតំបន់ខ្លះនិយាយថាឆ្នាំនេះគឺជន់លិចអាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។
រដ្ឋ ដែលរងគ្រោះខ្លាំងជាងគេ គឺ ប៉ាហាំង ដែលមានមនុស្សជាង ២១.០០០ នាក់ត្រូវជម្លៀសចេញនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈមនុស្សជិត ៤.០០០នាក់ត្រូវបានបង្ខំចាកចេញពីផ្ទះរបស់ពួកគេនៅរដ្ឋចូហ័រនិងរាប់ពាន់នាក់ទៀតនៅក្នុងរដ្ឋដទៃទៀត។
រហូតមកទល់ពេលនេះមានអ្នកស្លាប់ចំនួន ៤ នាក់នៅរដ្ឋប៉ាហាំងនិងរដ្ឋចូហ័រ៕
មនុស្សជាង២៨.០០០នាក់ត្រូវបានជម្លៀសក្នុងគ្រោះទឹកជំនន់នៅតំបន់ឆ្នេរខាងកើតរបស់ម៉ាឡេស៊ី