Home ព័ត៌មានអន្តរជាតិ ម្ចាស់​ស្ថានី...

ម្ចាស់​ស្ថានីយទូរទស្សន៍​នៅ​រុស្ស៊ី​នឹងរង​ការពិន័យ​ចំពោះ​ការផ្សាយ​រូបភាព​លោកពូ​ទីន​ត្រឹម​មួយ​កំណត់​មុខ​ចុះក្រោម​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ម្ចាស់​ស្ថានីយទូរទស្សន៍​មួយ​នៅ​រុស្ស៊ី​នឹងត្រូវ​ពិន័យ ក្រោយ​ក្បាល​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន ត្រូវបាន​បង្ហាញ​ត្រឹម​ពាក់កណ្តាល​អេក្រង់​ទូរទស្សន៍​ក្នុងអំឡុង​ការផ្សាយ​​សារ​ចូល​ឆ្នាំ​ថ្មី​របស់​លោក​ប្រធានាធិបតី​។

​ទូរទស្សន៍​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​កាលី​នី​ន​ហ្គ្រា​ដ​នេះ បាន​ស្តីបន្ទោស “​កំហុស​បច្ចេកទេស​” ជាជាង​ការតវ៉ា​ខាង​នយោបាយ​សម្រាប់​រឿងអាស្រូវ​គួរឱ្យ​ខ្មាស់​គេ​មួយ​នេះ​។​

​មានតែ​កំណាត់​ខាងក្រោម​នៃ​មុខ​របស់​លោក​ពូ​ទីន​ប៉ុណ្ណោះ​ត្រូវបាន​បង្ហាញ​លើ​អេក្រង់ ខណៈ​គាត់​ផ្ញើ​សារ​យូរ​បំផុត​មិន​ធ្លាប់​មាន​ពី​វិមាន​ក្រឹម​ឡាំង​សម្រាប់​ឱកាស​ចូល​ឆ្នាំ​សកល​។​សារ​របស់​លោក​ប្រធានា​​ធិបតី​ជាធម្មតា​គឺ​ចាក់​ផ្សាយ​នៅមុន​ឆ្លង​ឆ្នាំ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។

​ក្រុម​និពន្ធ​នាយក​នៅ​ទូរទស្សន៍ Kaskad TV បានដឹង​អំពី​កំហុស​នេះ រួច​ក៏​បិទ​ការ​ផ្សារ​បន្ត​ផ្ទាល់​ចោល​ទាំង​លើ​ស្ថានីយ​និង​លើ​អ៊ី​ន​ធឺ​ណេត ដោយ​ជំនួស​វិញ​ជាមួយ​បទ​ចម្រៀង​។​

​ម្ចាស់​ស្ថានីយ​និយាយ​ទាំង​ខ្មាស់​គេ​មុខ​ឡើង​ក្រហម​យ៉ាង​ដូច្នេះ​ថា “​បញ្ហា​ជាមួយ​រូបភាព​លោក​ប្រធានាធិបតីវ្ល៉ា​ឌី​មៀរ​ពូ​ទីន​អំឡុង​ការ​ថ្លែង​សុន្ទរកថា​ឆ្នាំ​ថ្មី​លើ​កញ្ចក់​ទូរទស្សន៍​គឺ​បង្កឡើង​ដោយ​កំហុស​បច្ចេក​​ទេស​នៅក្នុង​បន្ទប់​ផ្សាយ​។

​ការស៊ើបអង្កេត​ឧបទ្ទវហេតុ​នេះ​កំពុង​ធ្វើ​ឡើង​។ អ្នក​ដែល​មាន​កំហុស​នឹងត្រូវ​ពិន័យ​។ ក្រុមហ៊ុន Kaskas Media Group សុំ​ទោស​ដោយ​ស្មោះ​ចំពោះ​ទស្សនិកជន​”​។​

​សេចក្តីថ្លែងការណ៍​នេះ​មិន​បាន​និយាយ​សុំ​ទោស​លោក​ពូ​ទីន​ទេ ហើយ​គេ​ក៏​មិន​ទាន់​ដឹង​នោះ​ដែរ​ថា​តើ​ម្ចាស់​ស្ថានីយ​នឹង​ត្រូវ​រង​ការពិន័យ​បែបណា​៕

ក្បាល​លោកពូ​ទីន​បញ្ចេញ​ត្រឹម​មួយ​កំណាត់​ក្រោម​លើ​កញ្ចក់​ទូរទស្សន៍ Kaskad TV

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular