Home ព័ត៌មានសំខាន់ៗ ​ថ្ងៃស្អែក​ខួ...

​ថ្ងៃស្អែក​ខួប​៤២​ឆ្នាំ​​ទិវា​ជ័យជម្នះ​៧​មករា​,មិនមានការប្រារព្ធមីទ្ទីញមហាជនធំនោះទេ តែអាចមានការជួបជុំអបអរបន្តិចបន្តួចនៅតាមមូលដ្ឋាន

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ការ​ប្រារព្ធ​មី​ទ្ទីង​រំឭក​ខួប​ជ័យជម្នះ ៧ មករា២០២១​ខួប​លើក​ទី​៤២ត្រូវបាន​គណបក្ស​ប្រជា ជន​កម្ពុជា​ប្រកាស​មិនមាន​ការរៀបចំម​ន្ទិ​ញ​ជា​លក្ខណៈ ទ្រង់ទ្រាយ​ធំ​ដូច​ឆ្នាំមុនៗ​ទេ​ក្នុងន័យ​បង្ការ​ការពារ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ។ នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល​ដ៏​មាន​ប្រជាប្រិយភាព មួយ​នេះ​បានសម្រេច​ផ្អាក​ធ្វើ​ពិធី​ប្រារព្ធ​ថ្ងៃជ័យ​ជម្នះ​ជា​ប្រវត្តិសាស្ត្រ​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​ដោយសារតែ​បញ្ហា​រីក​រាលដាល​នៃ​កូ​វីដ ១៩ ។​ ប៉ុន្តែ​លោក សុខ ឥសានអ្នក នាំពាក្យ​គណបក្ស​បាន​គូសបញ្ជាក់ថា​បើទោះបី​នៅ​ថ្នាក់ជាតិ​មិន​រៀប​ចំការ​ប្រារព្ធ​អបអរ​មែន​តែ​នៅ​ថ្នាក់មូលដ្ឋាន​អាច​នឹងមាន​ការជួបជុំ​គ្នា​អបអរ​បន្តិចបន្តួច​ដែរ​នៅ​ថ្ងៃទី ០៧ ខែមករា​នេះ​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​អះអាង​ថា​៖​ការមិន​រៀបចំ​ប្រារព្ធ​ពិធី​មី​ទ្ទីង​រំឭក​ខួប​ថ្ងៃ​៧​ មករា នៅក្នុង​ឆ្នាំ​២០២១​នេះ​គឺធ្វើឡើង​តាម​សភាពការណ៍​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ពោលគឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្ការ​ការពារ​ដល់​សមាជិក​សមាជិកា​របស់​ខ្លួន ពី​ហានិភ័យ​ឆ្លង​ជំងឺ​រាតត្បាត​មួយ​នេះ​បើ​មានការ​ជួបជុំ​ធំដុំ​ដូច​រាល់​ឆ្នាំ​នោះ។តែបើ​ទោះបី​មិន​រៀបចំ​ទ្រង់ទ្រាយ​ធំ​ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតាម​មូលដ្ឋាន​គឺ​នឹង​អាច មានការ​ជួបជុំគ្នា​ទ្រង់ទ្រាយ​តូចៗ​ដើម្បី​អបអរ​ថ្ងៃជ័យ​ជម្នះ ៧ មករា​។

​បើ​យោងតាម​លិខិត​ជូនដំណឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ថ្ងៃទី​៦​ខែតុលា​២០២០​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស ប្រជាជន​កម្ពុជា​បានបញ្ជាក់​ឱ្យដឹងថា​យោង​សភាពការណ៍​នៃ​ជំងឺ ​Covid-19 ដែល​នៅតែ​បន្ត​ឆ្លង​រាលដាល​ខ្លាំង​ពាសពេញ​ពិភពលោក​និង​តម្រូវឱ្យ​កម្ពុជា​ត្រូវតែ​បន្ត​ប្រុងប្រយ័ត្នក្នុង​កម្រិត​ខ្ពស់​ជាប់​ជានិច្ច​នោះ​។​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​សូម​ជម្រាបជូន​«​សម្ដេច​ឯកឧត្តមលោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិការ​កណ្ដាល ទាំងអស់​និង​គណៈកម្មាធិការ​គណបក្ស​គ្រប់​ថ្នាក់​»​បាន​ជ្រាប​អំពី​ការ​ប្រារព្ធ​ពិធី​ប្រចាំឆ្នាំ​របស់​គណបក្ស​នៅពេល​ខាងមុខនេះ​ដូចតទៅ​៖១.​ត្រូវ​ផ្អាក​ការធ្វើ​សន្និបាត​គណៈ​ក​ម្មាធិ​ការ​កណ្ដាល​នៅ​ដំណាច់ឆ្នាំ​២០២០​នេះ​សិនប៉ុន្តែ​នៅពេលនោះ​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដា ល​នឹង​រៀបចំ​នូវ​ឯកសារ​«​របាយការណ៍​ស្ដីពី​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆ្នាំ ២០២០និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២១» ដើម្បី​ផ្ញើជូន​ឱ្យ​គណបក្ស​គ្រប់​ថ្នាក់ ចាត់ចែង រៀនសូត្រ ផ្សព្វផ្សាយ និង​អនុវត្ត​ភារកិច្ច​បន្តទៀត​។​២.​ត្រូវ ផ្អាក​ការជួបប្រជុំ​មី​ទ្ទិញ​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២ នៃ​ទិវា​ជ័យជម្នះ​៧​មករា​ដែល​ត្រូវធ្វើ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១​នេះ​សិន​ប៉ុន្តែ​គ្រប់​ថ្នាក់​ត្រូវ​ត្រៀម រៀប ចំ Logog បដា​ពាក្យស្លោក​។​ល​។ ដាក់តាំង​នៅតាម​ទីតាំង​នានា​ដើម្បី​អបអរសាទរ​ដូចដែល​ធ្លាប់បាន​ធ្វើជា​រៀងរាល់ឆ្នាំ​កន្លងមក​។​

​សូមបញ្ជាក់ថា​នេះ​គឺជា​លើក​ទី​១​ហើយ​នៅក្នុង​រយៈពេល​៤២ ឆ្នាំ​មកនេះ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បានសម្រេច​ផ្អាក​ការ​ប្រារព្ធ​ពិធី​មី​ទ្ទីង​រំឭក​ខួប​ថ្ងៃជ័យ​ជម្នះ៧មករាដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩។កន្លងមក​គណ បក្ស​ប្រជាជន​កម្ពុជា​ក៏បាន​លុប​ចោលការ​ប្រារព្ធ​មី​ទ្ទីង​រំលឹក​ខួប​លើក​ទី​៦៩ ​ឆ្នាំ​នៃ​ការបង្កើត​គណបក្ស​ប្រជាជន កម្ពុជា​,​ខួប​ទី​៤២ ឆ្នាំ ២ ធ្នូ ១៩៧៨ នៃ​ការចាប់ផ្ដើម​បង្កើត​ចលនា​វាយ​ផ្តួលរំលំ​កងទ័ព​ខ្មែរក្រហម​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដោយ​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ កម្ពុជា​។ ផ្អាក​ការ​ប្រារព្ធ​រំលឹក​ខួប​២៩​ធ្នូ ដែលជា​ថ្ងៃ​បញ្ចប់សង្គ្រាម​ស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា​និង​បានសម្រេច​ផ្អាក​រៀបចំ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​ប្រចាំ​២០២០ របស់ខ្លួន​ផងដែរ​។​

​ប្រជាជន​កម្ពុជា​បាន​ប្រសិទ្ធ​នាម​ថា​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ គឺជា​ថ្ងៃកំណើត​ទី​ពីរ​របស់ខ្លួន​បើ​គ្មាន​ជ័យជម្នះ​៧​មករា​ក៏​យើង​គ្មានអ្វីៗ​នៅថ្ងៃនេះ​ដែរ ។​គ្មាន​ជន​ណាមួយឬ​កម្លាំងណាមួយ​អាចមក​បំភ្លៃ​ឬ​បំផ្លាញ​នូវ​សច្ចៈ​ធម៌​ប្រវត្តិសាស្ត្រ​នេះ​បានឡើយ ។ ថ្ងៃ ៧ មករា​គឺជា​ការបើក​ឡើងវិញ​នូវ​ទំព័រ​សករាជ​ថ្មី​នៃ​ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ​និង​វឌ្ឍន ភាព​សង្គម ។ ឆ្នាំមុនៗ​គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​រៀបចំ​ប្រារព្ធ​ថ្ងៃជ័យ​ជម្នះ​នេះ​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅក្នុង​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​ឥស្សរជន​នយោបាយ​ជាន់ខ្ពស់ រួមមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រធាន​គណបក្ស​,​សម្តេច​អគ្គ​មហា​ពញ្ញា​ចក្រី ហេង សំរិន ប្រធាន​កិត្តិ​យគណ បក្ស​,​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​, សម្តេច​ក្រឡាហោម ស ខេង អនុប្រធា ន​គណបក្ស​ជាដើម​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular