Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុន​អ៊ី...

ក្រុមហ៊ុន​អ៊ីស្រាអែល​នៅ​តំបន់​ហ្គា​ហ្សា​ទាញ​យក​ទឹក​ផឹក​ចេញពី​ខ្យល់​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ តំបន់​ហ្គា​ហ្សា​ស្ទ្រីប​ដែល​មាន​ប្រជាជនរ​ស់​នៅ​ច្រើន​ក្រាស់ក្រែល​មាន​ប្រវត្តិ​ខ្វះ​ទឹក​ផឹក​យូរយារ​ណាស់​មកហើយ​ប៉ុន្តែ​គម្រោង​ថ្មី​មួយ​បាន​ជួយ​បន្ធូរបន្ថយ​ការខ្វះខាត​ទឹក​​ជាមួយនឹង​ដំណើរការ​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ដើម្បី​ទាញ​យក​ទឹក​ពី​ខ្យល់​។​

​អ្វី​ដែល​មិន​ធម្មតា​គឺ​ថា​គម្រោង​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ដែនដី​អ៊ីស្លាម​ប៉ាឡេ​ស្ទីន​ដែល​រាំងខ្ទប់​ដោយ​អ៊ីស្រាអែល​តាំងពី​ឆ្នាំ ២០០៧ គឺជា​គំនិត​របស់​មហាសេដ្ឋី​រុស្ស៊ី​-​អ៊ីស្រាអែល លោក ម៉ៃ​ឃើ​ល មី​រី​ឡាស់​វី​លី​។​

​ក្រុមហ៊ុន Watergen របស់​គាត់​បាន​បង្កើត​ម៉ាស៊ីន​ចម្រាញ់​ទឹក​ពី​ខ្យល់ ដែល​អាច​ផលិត​ទឹក​ផឹក​បាន​ពី ៥.០០០ ទៅ ៦.០០០ លីត្រ​ក្នុង​មួយ​ថ្ងៃ​អាស្រ័យ​លើ​សំណើម​ខ្យល់​។​

​ខណៈ​ម៉ាស៊ីន​មាន​តែ​ពីរ​បី​កំពុងដំណើរការ​នៅ​តំបន់​ហ្គា​ហ្សា ក្រុមហ៊ុន Watergen​មិនទាន់​អាច​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាជន​ពីរ​លាន​នាក់​ដែល​រស់នៅ​ក្នុង​តំបន់​ក​កុញ​ហ៊ុម​ព័ទ្ធ​ជិត​ដោយ​ប្រទេស​​អ៊ីស្រាអែ​លអេ​ហ្ស៊ី​ប​និង​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​បានឡើយ​៕

ក្រុមហ៊ុន Watergen ទាញ​យក​ទឹកស្អាត​ចេញ​ពី​ខ្យល់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular