ដោយៈ ជា សីហៈ/ភ្នំពេញៈ មីន និង គ្រាប់មិនទាន់ផ្ទុះនៅក្នុងឆ្នាំ២០២០ កន្លងទៅនេះ សម្លាប់មនុស្សចំនួន ១៧ នាក់ កើនឡើងប្រមាណជា ៤២ ភាគរយ ធៀប នឹង ១២ នាក់ កាលពីឆ្នាំ ២០១៩ ។ នេះបើតាមរបាយការណ៍តួរលេខជនរងគ្រោះដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះពីខែ មករា ដល់ធ្នូឆ្នាំ ២០២០ ។
ប្រភពដដែលបានបន្តថា នៅក្នុងអំឡុងឆ្នាំ ២០២០ អ្នករបួសមានចំនួន ៣៦ នាក់ ថយចុះ ២៧ ភាគរយធៀបនឹង ៤៩ នាក់ កាលពីឆ្នាំ ២០១៩។ ដោយឡែក គ្រោះថ្នាក់ពិការវិញនៅក្នុងឆ្នាំ ២០២០ មាន ១២ នាក់ ថយចុះ ២៥ ភាគរយ ធៀបនឹង ឆ្នាំ ២០១៩ ដែលមាន ១៦ នាក់ ។
ជារួមករណីរងគ្រោះសរុបនៅក្នុងឆ្នាំ ២០២០ គឺកើតមាន ៦៥ ករណី ថយចុះ ចំនួន ១៦ ភាគរយធៀបនឹង ចំនួន ៧៧ ករណី កាលពីឆ្នាំ ២០២០ កន្លងទៅ ។ ខេត្តដែលមានជន រងគ្រោះច្រើនជាងគេគឺបាត់ដំបង ១៩ ករណី ព្រះវិហា ១២ ករណី ពោធិសាត់ ១០ ករណី … ៕/PC