ការប្រកួត​កីឡា​រាំ​ជើងឯក​ថ្នាក់ជាតិ​គ្រោង​រៀបចំ​ឡើងវិញ នា​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ការប្រកួត​កីឡា​រាំ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០ គ្រោង​នឹង​រៀបចំ​ឡើងវិញ នា​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយ​ប្រើប្រាស់​តាមរបៀប​របប​ការប្រកួត​អន្តរជាតិ និង​តាម​ទម្រង់​ស៊ី​ហ្គេម ដើម្បី​សម្រួច គោលដៅ​ឆ្ពោះទៅ​រៀបចំ​ជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​លោកស្រី ហង់ ស៊ី​មន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​បញ្ជាក់ថា បន្ទាប់ពី​មានការ លើក​ពេល​ជាច្រើនលើក ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​-១៩​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ពេលនេះ សហព័ន្ធ​បាន​ត្រៀម​រៀបចំ​ការ ប្រកួត​ឡើងវិញ​ជា​ផ្លូវការ រយៈពេល​១​ថ្ងៃ​ពេញ នា​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២០១​ខាង មុខ​ឆាប់ៗ​នេះ​។​

​លោកស្រី​អគ្គលេខាធិការ​រូបនេះ​សង្កត់ធ្ងន់ថា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ នឹងធ្វើ​ឲ្យ ស្របតាម​ទម្រង់​ស៊ី​ហ្គេម​កន្លងទៅ ដោយ​នឹង​ពង្រឹង​លើ​ផ្នែក​បច្ចេកទេស​លើ​ការដាក់​ពិន្ទុ យ៉ាង​តឹងរឹង​ហ្មត់​ចង់​ជាទីបំផុត ដើម្បី​សម្រប​បច្ចេកទេស​របស់​កីឡាករ កីឡាការិនី និង​មន្ត្រី បច្ចេកទេស​ឲ្យ​មានគុណ​ភាព ស្របតាម​ស្តង់ដារ​អន្តរជាតិ ជាពិសេស​គឺ​ទម្រង់​ស៊ី​ហ្គេម ពីព្រោះថា សហព័ន្ធ​កីឡា​រាំ ក៏ដូចជា​សហព័ន្ធ​កីឡា​ជាតិ​នានា​របស់​កម្ពុជា​កំពុង​ខិតខំ​ដុស ខាត់​ពង្រឹងគុណភាពរ​បស់​កីឡាករ កីឡាការិនី និង​មន្ត្រី​បច្ចេកទេស​ក្នុងការ​សម្រួច​គោលដៅ ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC)​។​

​លោកស្រី បន្ថែមទៀតថា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ​កាន់តែ​ពិសេស​ក្នុងការ​ស្វែងរក ធនធាន​ប្រកបដោយ​គុណ​ផល​ខ្ពស់ៗ ដើម្បី​ជ្រើសរើស​បាន​នូវ​ជ័យលាភី​តាម​ប្រភេទ​វិញ្ញាសា នីមួយៗ បន្ត​ការហ្វឹកហាត់​ត្រៀម​ទៅ​ប្រកួតប្រជែង​មេដាយ នៅក្នុង​ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នា​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២១​ផងដែរ​។​

​គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​រាំ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០​នេះ​មាន វិញ្ញាសា ដាក់​ឲ្យ​ប្រកួត​ចំនួន​១៥​វិញ្ញាសា ក្នុងនោះ​មានដូចជា​វិញ្ញាសា​រាំ​គូ រាំ​ឯកត្តជន​។ ចំពោះ​លក្ខខណ្ឌ​នៃ​ការជ្រើសរើស​ឲ្យ​ចូលរួម​ប្រកួត បេក្ខជន​គឺជា​កីឡាករ កីឡាការិនី​ក្នុង សមាគម ក្លឹប​រាជធានី​-​ខេត្ត ដែលជា​សមាជិក​របស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ដែលមាន​អាយុ ចាប់ពី​៨​ឆ្នាំ​ឡើង ព្រមទាំង​មាន​កាយសម្បទា​ល្អ​ផងដែរ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular