ដោយៈតារារិទ្ធ/ភ្នំពេញ៖នៅថ្ងៃទី ៦ខែមករា ២០២១នេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានជួបជុំទទួល ទាន អាហារសាមគ្គីជាមួយមិត្តសារព័ត៌មានដែលជាទីប្រឹក្សាព័ត៌មានរបស់អង្គភាពដើម្បីចូលរួមអបអរសាទរថ្ងៃជ័យជម្នះ៧មករា ។ នេះបើយោងតាមផេកហ្វេសបុករបស់លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។
លោក ផៃ ស៊ីផានបានបន្តថា៖ថ្ងៃ៧មករាមានតម្លៃមនុស្សជាតិជាសកលដែលពិភពលោកថ្កោលទោសរបបខ្មែរក្រ ហមថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងរបបនេះថាជាអំពើដ៏ឃោរឃៅ និងព្រៃផ្សៃយង់ឃ្នងជាទីបំផុត។៧មករាស្នូលនៃការរស់ឡើងនូវព្រលឹងជាតិ។
នៅថ្ងៃនេះដែរលោក ផៃ ស៊ីផាន ក៏បានឲ្យដឹងថាសន្និសីទកាសែតដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋា ភិបាលកម្ពុជានៅតែបន្តធ្វើនៅក្នុងឆ្នាំ ២០២១ នេះដដែលមិនមានការលុបចោលទេ ។ លោក ផៃ ស៊ីផាន បន្តថាការរៀបចំប្រារព្ធធ្វើសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្ត្រី មានភាពយឺតយ៉ាវគឺដោយសារតែបញ្ហាកូវីដ ១៩ មិនមានហេតុផលផ្សេងពីនេះទេ។តាមលោក ផៃ ស៊ីផាន ការរៀបចំសន្និសីទកាសែតនៅឆ្នាំ ២០២១ នេះគឺនឹងចែកជា ៣វគ្គធំៗទី១.ទីប្រឹក្សារាជធានីខេត្ត,ទី២.សន្និសីទសារព័ត៌មានរបស់ក្រសួង ស្ថាប័នរបស់រដ្ឋនិងទី៣.សន្នី សីទសារព័ត៌មានជាមួយរាជធានីខេត្ត។ជាមួយនេះយើងក៏មានសន្និសីទសារព័ត៌មានទាក់ទងទៅនិងសភាពការណ៍ជាក់ ស្តែងដោយមានការឆ្លើយតបទាំន៉ពេលវេលា ។លោកបន្តថាកម្មវិធីនឹងប្រព្រឹត្តទៅរយៈពេល ២ ដងក្នុងមួយសប្តា ហ៍ក្នុងគោលបំណងសំខានចំនួន២គឺទី១.ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋដឹងដោយចំហរអំពីការវិវត្តន៍និងការអភិវឌ្ឍថ្មីៗនិងទី២គឺជាការឆ្លងឆ្លើយនិងការដោះស្រាយបញ្ហាពីអ្នកជំនាញឯកទេ។
សូមរំលឹកថាអស់រយៈពេល១ឆ្នាំកន្លងទៅនេះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈអង្គភាពអ្នកនាំពាក្យរបស់ខ្លួនបានរៀបចំសន្និសីទកាសែតជាច្រើនដងក្នុងសប្តាហ៍នីមួយៗដែល ក្នុងនោះបានលើកយកប្រធានបទសំខាន់ៗតាមផ្នែកនិងតាមវិស័យនានារបស់រដ្ឋនិងឯកជនអមដោយមន្ត្រីនិងអ្នកជំនាញមកពន្យល់បកស្រាយនិងឆ្លើយសំណួរអ្នកសារព័ត៌មាន។ តាមរយៈសន្និសីទកាសែតទាំងនោះព័ត៌មានជាច្រើនត្រូវបានយកទៅផ្សព្វផ្សាយដល់សារធារណជនជាពិសេសទាក់ទងទៅនឹងវឌ្ឍនភាពនៃវិស័យនានារបស់ ប្រទេសកម្ពុជា ៕សរន