ដោយៈ ប​.​ខុន / ភ្នំពេញៈ ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដែល​តែងតែ​រង​ការគំរាមកំហែង ពី​ជំនន់​ទឹកស្ទឹង ព្រែក​ត្នោត ក្នុង​រដូវវស្សា កន្លងទៅ បាន​ត្រូវ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បញ្ជាក់​យ៉ាង​ដូច្នេះ​ថាៈ បើ​កុំ​តែមាន​បញ្ហា​កូ​វីដ ១៩ កើតឡើង យើង (​លឹម គានហោ​) បាន​អនុវត្ត​ទៅហើយ តែ​រំពឹងថា នឹង​បាន​អនុវត្ត នៅក្នុង​រដូវប្រាំង​នេះ​។​

​នៅ​រសៀល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ នេះ ខ្ញុំ​ឈ្មោះ ប៉ែន ខុន អ្នកយកព័ត៌មាន រស្មី​កម្ពុជា បាន​គោរព និង​ជម្រាបសួរ​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធន ធាន​ទឹក និង​ឧតុនិយម អំពី​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដែល​តែងតែ​យាយី ដោយសារ​ជំនន់​ទឹកស្ទឹង ព្រែក​ត្នោត ជាច្រើន​ឆ្នាំ បន្តបន្ទាប់​មកហើយ ដល់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៅក្នុង​រដូវវស្សា​នោះ តើ​ឆ្នាំនេះ ក្រសួង​មាន​គម្រោង ធ្វើការ​ពង្រឹង​ដែរ​ឬ​អត់ បើ​មាន តើ​បានចាប់ផ្តើម​អនុវត្ត​ហើយ​ឬ​នៅ​? សូម​អរគុណ និង​សូម​គោរព​ជូនពរ ឯកឧត្តម និង​លោក​ជំនាវ ក្នុងឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​២០២១ បាន​ជួបតែ​សុខភាព​ល្អ បរិបូរណ៍​គ្រប់​ទិវារាត្រី​។​

​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​មានប្រសាសន៍ តប​វិញ​យ៉ាងនេះ​ថាៈ ” ខ្ញុំ​សូម​ថ្លែងអំណរគុណ និង​ជូនពរ​ឆ្នាំ​ថ្មី សិរី​សួស្តី និង​សុខ​ភាពល្អ ត្រឡប់​ជូនទៅ​វិញ​ផងដែរ​។ ករណី​ការងារ​អនុវត្ត នូវ​គំរោង​រំដោះ ទឹក​ព្រែក​ត្នោត​នេះ យើង​បាន​ខិតខំ​ប្រឹងប្រែង​ណាស់ តែដោយសារ​មូលហេតុ នៃ កូ​វីដ ១៩ និង​បញ្ហា​បច្ចេកទេស ដែល​យើង​ត្រូវ​ឆ្លើយ នូវ​ចម្ងល់​ជាមួយ China Exim Bank ធ្វើ​ឲ្យ​មានការ​អូសបន្លាយ​បន្តិច ។ យើង​បាន​ឆ្លើយ​សំនួរ ២ ដង​ហើយ ដែល​ពួកគេ ទទួលយក តែ​ឥឡូវ​មក ១​ទៀត​? តែ​នៅតែ​សង្ឃឹមថា គំរោង​នេះ អាចអនុវត្ត​ន៍​បាន ក្នុង​រដូវប្រាំង ឆ្នាំនេះ​៕/V​

កិច្ចសម្ភាសន៍​ខ្លី​ជាមួយ រដ្ឋមន្ត្រី​ធនធានទឹក អំពី​ទំនប់​សណ្តរ ស្ទឹង​ព្រែក​ត្នោត​

កិច្ចសម្ភាសន៍​ខ្លី​ជាមួយ រដ្ឋមន្ត្រី​ធនធានទឹក អំពី​ទំនប់​សណ្តរ ស្ទឹង​ព្រែក​ត្នោត​កិច្ចសម្ភាសន៍​ខ្លី​ជាមួយ រដ្ឋមន្ត្រី​ធនធានទឹក អំពី​ទំនប់​សណ្តរ ស្ទឹង​ព្រែក​ត្នោត​