ដោយៈសុផល/ភ្នំពេញ ៖ realmeដែលជាម៉ាកស្មាតហ្វូនមានការរីក ចម្រើនឆាប់រហ័សបំផុតសព្វថ្ងៃនេះបានដាក់ប្រកាសផ្លូវការនូវ realme C17 ដែលមានអេក្រង់រលូន90Hzជាមួយកាមេរ៉ាទម្លុះអេក្រង់ថាម ពល ថ្មធំ5000mAhកាមេរ៉ាAI4គ្រាប់។វាត្រូវបានគេរចនាឡើងដើម្បីបង្កើនបទពិសោធន៍នៃrealme C series និងនាំមកនូវភាពភ្ញាក់ផ្អើលដែលមិនធ្លាប់មានពីមុនសម្រាប់យុវវ័យ។
ជាមួយនឹងស្មារតី Dare to leap realme C17 គឺជាម៉ូឌែលទី១ ដែល មានបំពាក់ជាមួយនឹងអេក្រង់រលូន90Hz នៅក្នុងជួរតម្លៃ២០៩ដុល្លារ ដែលនឹងផ្តល់បទពិសោធន៍កាន់តែរលូនជាងមុន។ លើស ពីនេះទៅ ទៀត realme ក៏មានគោលបំណងដើម្បីលើកទឹកចិត្តដល់យុវជនឲ្យ“ ហ៊ាន” ខិតខំដើម្បីឲ្យជីវិតទទួលបានភាពរលូនរីកចម្រើនទៅមុខ ទោះ បីជាត្រូវជួបប្រទះឧសគ្គយ៉ាងណាក៏ដោយ។ជាមួយនឹងការតស៊ូនិងភាពក្លាហាន ភាពជោគជ័យនៅកាន់តែជិតយើង។
ឆ្ពោះទៅមុខជាមួយនឹងអេក្រង់រលូន 90Hz កាមេរ៉ាទម្លុះអេក្រង់ និងកាមេរ៉ា AI 4 គ្រាប់realme C17 បំពាក់មកជាមួយ អេក្រង់រលូន 90 Hz ទំហំ ៦.៥ អ៊ីញ និងល្បឿនប៉ះបញ្ជារ 120Hz ធ្វើឲ្យរាល់ការប៉ះបញ្ជារពិតជារអិល។ អេក្រង់90Hz មានល្បឿនអេក្រង់លឿនជាងអេក្រង់ 60Hz ធម្មតារហូតដល់ 50% ដែលលទ្ធផលធ្វើឲ្យមានបទ ពិសោធន៍មើលឃើញច្បាស់និងរលូន។ ដោយបំពាក់កាមេរ៉ាទម្លុះអេក្រង់ realme C17 មានសមាមាត្រអេក្រង់រហូតដល់ 90% នៃតួខ្លួន វាធ្វើឲ្យបទពិសោធន៍នៃការកម្សាន្តកាន់តែអស្ចារ្យ សម្រាប់យុវវ័យ។
realme C17 ថែមទាំងមានបំពាក់កាមេរ៉ា AI 4គ្រាប់ ដែលកាមេរ៉ាគោល13MP f/2.0 ធ្វើអោយ រូបភាពកាន់តែភ្លឺច្បាស់។ កាមេរ៉ាទី2 ជាប្រភេទលែនថតប្លង់ទូលាយ119° ដែលអាចថតទេសភាព និងអាគារ ធំៗកាន់តែស្អាត។ កាមេរ៉ាទី3 ជាប្រភេទលែនថតប្លង់ជិត “ម៉ាក្រូលែន” ដែលអាចថតបានចំនុចលម្អិតដែលជិតរហូតដល់4cm និងកាមេរ៉ាទី4 ជាប្រភេទលែន សខ្មៅ “ B&W Portrait” សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ ដែលមាន គុណភាពខ្ពស់។ ដោយមានជំនួយពីមុខងារSuper Nightscape realme C17 អាចថតរូបភាពពេលយប់បានយ៉ាងស្រស់ស្អាត ។
realme C17 មានសមត្ថភាពខ្លាំង អាចបំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អ្នកបានយ៉ាងល្អ ។ វាមានបំពាក់នូវបន្ទះឈីបSnapdragon 460 និងជាជម្រើសដ៏ល្អសម្រាប់បទពិសោធន៍លេង ហ្គេម យ៉ាងរលូន ។ វាថែមទាំងអាចដាក់បាន Sim 2និងអាចបន្ថែមMemory Cardបានរហូតដល់256GB ។ realme C17 រត់ដោយ realme UI ដែលពេញនិយមបំផុត នាំមកនូវការកម្សាន្តឥតដែនកំណត់។
ដោយបន្តនូវគុណសម្បត្តិថាមពលថ្មធំនៃC series,realme C17ក៏ មានបំពាក់ថាមពលថ្មធំ5000mAhនិងការសាកលឿន18W។ដូច នេះ វាអាចទុកStandby បាន34ថ្ងៃ និងអាចនិយាយទូរស័ព្ទបាន 35.7ម៉ោង ហើយអាចសាកថ្មបាន33%ក្នុងរយៈពេល30នាទី ។ វាមានមុខងារបង្កើនប្រសិទ្ធភាពនិងសន្សំសំចៃថ្ម ។ ដូច្នេះ អ្នកអាចប្រើ ប្រាស់ថ្មត្រឹមតែ5% សម្រាប់ការលេងWhatsApp ជិត1.2ម៉ោង។
ការរចនាដ៏ពេញនិយម និងគុណភាពខ្ពស់ក្នុងនាមជាក្រុមហ៊ុនពេញ និយមផ្នែកបច្ចេកវិទ្យា realme បានយកចិត្តទុកដាក់ផ្តោតទៅលើការ នាំចូលថ្មី នៃវិស័យ បច្ចេកវិទ្យា ហើយដែលខុសគ្នាពី C seriesម៉ូឌែលដទៃនោះគឺrealme បានបំផុសគំនិតដោយ“ភ្នែកឆ្មា”បង្ហាញពីអារម្ម ណ៍អាថ៍កំបាំងនៃវត្ថុមានតម្លៃ ហើយអ្នកនឹងមិននឹកស្មាននោះទេថាវាមានតម្លៃត្រឹម២០៩ដុល្លារ ។
realme មានពីរពណ៌សម្រាប់ជ្រើសរើសដែលមានពណ៌ខៀវ “Navy Blue” និងពណ៌បៃតង “Lake Green” ដែលមានចំណាំងផ្លាតពន្លឺជះចេញមកយ៉ាងស្រស់ស្អាត នាំមកនូវអារម្មណ៍ដ៏ប្លែក។ វាថែមទាំងមានតួរខ្លួនស្តើង និងទម្ងន់ស្រាល ត្រឹមតែ188gនិង8.5mmតែប៉ុណ្ណោះ។
វាជាជម្រើសដ៏ល្អបំផុតសម្រាប់យុវវ័យ realme C17 គឺសក្តិសមខ្លាំង ណាស់ដែលមានអេក្រង់រលូន90Hz ជាមួយកាមេរ៉ាទម្លុះអេក្រង់ មាន គុណភាពល្អជាងផលិតផល ក្នុងជួរតម្លៃដូចគ្នាហើយវាត្រូវបានបំផុស គំនិតដោយ “ភ្នែកឆ្មា” និងមានកាមេរ៉ា AI 4គ្រាប់ realme C17 ដាក់ លក់ក្នុងតម្លៃពិសេសត្រឹមតែ២០៩ដុល្លារនិងមានការដាក់លក់លើក ដំបូងនៅថ្ងៃទី៨ខែមករាខាងមុខនេះ៕Ph