ដោយៈពេញបូរមី/ភ្នំពេញៈផ្លូវថ្មើរជើងឆ្លងកាត់ក្រោមដីទី២មុខវិទ្យាល័យហ៊ុន សែនឃ្លាំងលើនៃក្រុងព្រសីហនុ ចំណែកមួយនៃគម្រោងពង្រីកផ្លូវជាតិលេខ៤ដែលសិក្សាគំនូសបច្ចេកទេសដោយស្ថាបត្យករនិងវិស្វ័ករជំនាញនៃក្រសួងសាធារណការនិងដឹកជញ្ជូនក្រោមអនុសាសរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលទទួលការស្ថាបនាដោយកងវិស្វ័កម្មតេជោហ៊ុនសែនសៀមរាបក្រោមបញ្ជាការនាយឧត្តមសេនីយ៍ខេងសុមេធហៅតាភ្នំ១០០លើស។
ផ្លូវថ្មើរជើងឆ្លងកាត់ក្រោមដីទី២មុខវិទ្យាល័យហ៊ុន សែនឃ្លាំងលើនៃក្រុងព្រសីហនុ (រូបថតពេញបូរមី)
មន្ត្រីកំពុងអនុវត្តការងារបញ្ជាក់ថាគិតត្រឹមថ្ងៃទី៥ខែមករាម្សិលមិញក្រុមការងារបានចាប់ផ្តើមលប់ដីតួផ្លូវពាក់កណ្តាលដែលនឹងត្រៀមបើកឲ្យធ្វើចរាចរឆ្លងកាត់នាពេលដ៏ខ្លីខាងមុខនេះ។មន្ត្រីបន្តថាការអនុវត្តត្រូវបានត្រួតពិនិត្យជាប្រចាំដោយមន្ត្រីជំនាញនិងទីប្រឹក្សាគម្រោង។ទន្ទឹមក្រុមការងារបានអំពាវនាវតាមរយៈរស្មីកម្ពុជាសូមអ្នកបើកបរធ្វើដំណើរឆ្លងកាត់កន្លែងនេះមេត្តាប្រុងប្រយ័ត្នបន្ថយល្បឿនដើម្បីកម្ពុជាគ្មានគ្រោះថ្នាក់ចរាចរណ៍ ។
ប្រភពដដែលបន្តថាផ្លូវក្រោមដីស្ថិតកក្នុងគម្រោងពង្រីកផ្លូវជាតិលេខ៤នេះមានពីរកន្លែង។ទីមួយត្រង់ចំណុចមុខរោងចក្រ ញូវស្តា ដែលកសាងឡើងតាមគំនិតផ្តួចផ្តើមរបស់លោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនដើម្បីកាត់បន្ថយការគ្រោះថ្នាក់និងស្ទះចរាចរដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជានិងចំណុចទីពីរគឺស្ថិតនៅមុខវិទ្យាល័យហ៊ុនសែនឃ្លាំងលើ។គំនូសស្ថាបត្យកម្មផ្លូវក្រោមដីនេះត្រូវបានសិក្សាដោយស្ថាបត្យករខ្មែរក្នុងសាមីក្រសួងការសាងសង់ក៏មានការចូលរួមត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយមន្ត្រីជំនាញរបស់ក្រសួងនិងមន្ត្រីទីប្រឹក្សាបច្ចេកទេសមូលដ្ឋានផងដែរ ៕សរន
ផ្លូវថ្មើរជើងឆ្លងកាត់ក្រោមដីទី២មុខវិទ្យាល័យហ៊ុន សែនឃ្លាំងលើនៃក្រុងព្រសីហនុ (រូបថតពេញបូរមី)
ផ្លូវថ្មើរជើងឆ្លងកាត់ក្រោមដីទី២មុខវិទ្យាល័យហ៊ុន សែនឃ្លាំងលើនៃក្រុងព្រសីហនុ (រូបថតពេញបូរមី)
ផ្លូវថ្មើរជើងទីមួយត្រង់ចំណុចមុខរោងចក្រ ញូវស្តា(រូបថតពេញបូរមី)
ផ្លូវថ្មើរជើងទីមួយត្រង់ចំណុចមុខរោងចក្រ ញូវស្តា(រូបថតពេញបូរមី)