ដោយ:រ៉ាម៉ន/ភ្នំពេញៈអគ្គិភ័យបានឆេះរោងចក្រផលិតប្រអប់បាយធ្វើអំពីជ័រនាល្ងាចថ្ងៃទី៦ ខែមករ។រោងចក្រ ស្ថិតនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។បន្ទាប់ពីការអន្តរាគមន៍នៃក្រុមជំនាញ ភ្លើងបានរលត់ទៅវិញដោយបន្សល់នូវគំនរដែលខូចខាត។
ក្នុងហេតុការណ៍នេះគេសង្កេតឃើញកម្លាំងសមត្ថកិច្ច និងក្រុមអង្គភាព ៧១១ របស់កងពលតូចលេខ៧០ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍រហូតបាញ់ពន្លត់នៅល្ងាចថ្ងៃដដែល។
មិនទាន់មានការបញ្ជាក់អំពីមូលហេតុនៃអគ្គិភ័យនេះទេហើយទំហំនៃការខូចខាតក៏មិនទាន់ដឹងថាដែរ។ប៉ុន្តែពិនិត្យលើភាពជាក់ស្តែងរោងចក្របានខូចខាតយ៉ាងដំណំ៕សរន