ដោយៈ ចាន់តូ / ភ្នំពេញៈ យុវសិស្សម្នាក់ ត្រូវបានក្រុមក្មេងស្ទាវ ១ក្រុម ប្រដាប់ដោយដាវ សាំម៉ូរ៉ៃ ជិះម៉ូតូ ២គ្រឿង ដេញកាប់ បណ្តាលអោយរងរបួសធ្ងន់ ហើយជនរងគ្រោះ បានរត់គេចខ្លួន ទៅដួល ក្នុងហាងលក់គ្រឿងអគ្គិសនី ហើយក្រុមជនដៃដល់ បានគេចខ្លួន ដោយនាំនារីវ័យក្មេងម្នាក់ ទៅជាមួយ បាត់តែម្តង។
ហេតុការណ៍ នៃអំពើហិង្សាដេញកាប់ ដូចក្នុងរឿងចិនហុងកុងនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណជាង ៣ រសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅចំណុចស្តុបផ្លូវភ្នំពេញ-ហាណូយ កែវផ្លូវ៩២ ស្ថិតក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថាៈ យុវជនរងគ្រោះ ឈ្មោះ ហុក គឹមម៉េង អាយុ ១៨ឆ្នាំ ជាសិស្ស ថ្នាក់ទី១២ សាលាសុវណ្ណភូមិ បឹងត្របែក ស្នាក់នៅជាមួយ ឪពុកមា នៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានរងរបួស ២ ដាវ ចំស្មា និងចង្កេះ ហើយបានត្រូវនគរបាល ខណ្ឌសែនសុខ បញ្ជូន ទៅកាន់មន្ទីរពេទ្យ ព្រះកុសមៈ។
តាមសាក្សី បានអោយដឹងថាៈ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានជិះម៉ូតូម៉ាក ហុងដា ឌុបនារីវ័យក្មេងម្នាក់ ធ្វើដំណើរតាមផ្លូវ ភ្នំពេញ-ហាណូយ ក្នុងទិសដៅពីខាងត្បូង ទៅខាងជើង។ នៅពេលមកដល់កន្លែងកើតហេតុ យុវជនរងគ្រោះ ក៏ឈប់ស្តុប ស្រាប់តែជនដៃដល់ ជិះម៉ូតូ ២ គ្រឿង មានគ្នា ៤នាក់ ម្នាក់ប្រដាប់ដោយដាវសាំម៉ូរ៉ៃ បានមកកាប់ យុវជននោះ បណ្តាលអោយរងរបួស។ នៅពេលនោះ ជនរងគ្រោះ បានរត់គេចខ្លួន ទាំងរងរបួស ឈាមហូរជោកខោ អាវ បានប្រមាណ ៥០ ម៉ែត្រ ចូលទៅក្នុងហាងលក់គ្រឿងអគ្គិសនី ដើម្បីអោយគេជួយ និងដួល ក្នុងហាងនោះតែម្តង ។
តាមព័ត៌មាន បានអោយដឹងទៀតថាៈ ភ្លាមៗនោះ ក្រុមជនដៃដល់ ក៍បានជិះម៉ូតូគេចខ្លួន ដោយនាំនារីវ័យក្មេង ដែលយុវជននោះ ឌុបទៅជាមួយផងដែរ។ បន្ទាប់ពីមានអំពើហិង្សានេះ នគរបាលខណ្ឌសែនសុខ ក៍បានចុះទៅកន្លែងកើតហេតុ ហើយបានយករថយន្តអង្គភាព ដឹកបញ្ចូនយុវជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ព្រះកុសមៈ ដើម្បីសង្គ្រោះបន្ទាន់។
ទាក់ទិននឹងការប្រើអំពើហិង្សានេះ សមត្ថកិច្ច មានការសង្ស័យថា អាចជារឿងស្នេហាត្រីកោណ ដែលយុវជនរូបនោះ ស្រឡាញ់នារីរូបនោះ ចំសង្សាររបស់ ជនដៃដល់ ហើយជនដៃដល់ តាមកាប់តែម្តង៕/V
យុវជនមួយក្រុម តាមដេញកាប់យុវសិស្សម្នាក់ របួសធ្ងន់ ហើយនាំនារីវ័យក្មេងម្នាក់ ទៅជាមួយ