ដោយៈ ច័ន្ទគារ / តាកែវៈ នៅរសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នេះ ឧត្តមសេនីយ៍ទោ បណ្ឌិត ខេង រ៉ា និងលោកស្រី អ៊ុក រីតា ព្រមទាំងបុត្រ បានអញ្ជើញចូលរួម ជាអធិបតី ក្នុងពិធីសូត្រមន្តក្រុងពាលី អភិសេកលោកតាគល់ យាយលក្ខណ៍ ដែលជាអ្នកកសាង វត្តមង្គលមានលក្ខណ៍។
វត្តមង្គលមានលក្ខណ៍នេះ ស្ថិតនៅក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ដែលមានព្រះមង្គលបញ្ញា សៅរ៍ តារាវី ដែលជាព្រះគ្រូចៅអធិការ វត្តមង្គលមានលក្ខណ៍ និងជាព្រះអនុគណស្តីទី ស្រុកត្រាំកក់។
រូបសំណាកតាគល់ យាយលក្ខណ៍ គឺកសាងពីថ្មភក់ ដែលមានរចនាបថ តាមបុរមបុរាណ ហើយតាគល់ យាយលក្ខណ៍ គឺជាអ្នកកសាង វត្តមង្គលមានលក្ខណ៍ តាំងពី បុរមបុរាណមក ទើបនៅថ្មីៗនេះ ចៅអធិការវត្ត និងអាជ្ញាធរឃុំត្រពាំងធំខាងជើង ស្នើសុំអោយឧត្តមសេនីយ៍ទោ បណ្ឌិត ខេង រ៉ា និងលោកស្រី សុំជួយកសាង រូបសំណាកនេះឡើង ដើម្បីជានិមិត្តរូបរបស់វត្ត។ ថ្មីៗនេះ រូបសំណាកតាគល់ យាយលក្ខណ៍ ត្រូវបានរដ្ឋបាលខេត្តតាកែវ អនុម័តអោយ ឃុំត្រពាំងធំខាងជើង ប្រើរូបសំណាកនេះ ជានិមិត្តសញ្ញារបស់ឃុំត្រពាំងធំខាងជើង ថែមទៀតផង។
ព្រះមង្គលបញ្ញា សៅរ៍ តារាវី ដែលជាព្រះគ្រូចៅអធិការ វត្តមង្គលមានលក្ខណ៍ និងជាព្រះអនុគណស្តីទី ស្រុកត្រាំកក់ បានមានសង្ឃដីកាថាៈ រូបសំណាកតាគល់ យាយលក្ខណ៍ ដែលកសាងមកនេះ គឺជាវត្ថុមានតម្លៃ ធ្វើអោយមានការគោរពបូជា នៅក្នុងវត្តមង្គលមានលក្ខណ៍ ក៏ដូចជា ប្រជាពលរដ្ឋ នៅស្រុកត្រាំកក់ និងនៅទីជិតឆ្ងាយផងដែរ។ រូបសំណាកនេះ នឹងមានការផ្សព្វផ្សាយ ជាបន្តបន្ទាប់ ដល់ស្រទាប់ប្រជាពលរដ្ឋទូទៅ យ៉ាងច្រើន នាពេលខាងមុខ៕/V
សូត្រមន្តក្រុងពាលី អភិសេកលោកតាគល់ យាយលក្ខណ៍ ដែលជាអ្នកកសាង វត្តមង្គលមានលក្ខណ៍
សូត្រមន្តក្រុងពាលី អភិសេកលោកតាគល់ យាយលក្ខណ៍ ដែលជាអ្នកកសាង វត្តមង្គលមានលក្ខណ៍
សូត្រមន្តក្រុងពាលី អភិសេកលោកតាគល់ យាយលក្ខណ៍ ដែលជាអ្នកកសាង វត្តមង្គលមានលក្ខណ៍
សូត្រមន្តក្រុងពាលី អភិសេកលោកតាគល់ យាយលក្ខណ៍ ដែលជាអ្នកកសាង វត្តមង្គលមានលក្ខណ៍