ប្រជុំ​ដោះស្រាយ ផ្ទៀងផ្ទាត់​ព្រំប្រទល់​ដី​ទំនាស់ ១​លើក​ទៀត របស់​ភាគី​ទំនាស់ នៅ​បឹង​ជង្រុក​

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ មន្ត្រី​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ បាន​ប្រជុំ​ដោះស្រាយ ផ្ទៀងផ្ទាត់​ព្រំប្រទល់ ដី​ទំនាស់ ១ លើក​ទៀត រវាង​ឈ្មោះ ង៉ាន់ ហ្វា​រីតា , ហម សំខាន , នូវ ស្រស់ និង​ប្រពន្ធ​ឈ្មោះ លាវ គឹម​លាន ជាមួយ​ឈ្មោះ ឡុង ឆេង​ម៉េង និង​អ្នកពាក់ព័ន្ធ មាន​ទីតាំងនៅ​ចំណុច បឹង​ជង្រុក ស្ថិត​ក្នុងភូមិ​ទួលប្រាសាទ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ​។​

​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ ដោយមាន​ការចូលរួម​ពី ក្រុមការងារ​អន្តរ​វិស័យ​សាលាខេត្ត លោក អាង ណា​រឹទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​។

​យោង​ស្មា​តី នៃ​កិច្ចប្រជុំ​រក​ដំណោះស្រាយ លើក​នេះ បានអោយដឹងថាៈ ទំនាស់​ដីធ្លី រវាង​ភាគី ដែលមាន​ឈ្មោះ ដូចខាងលើ បានកើត​ឡើង ចន្លោះ​ពី ៦ ទៅ ១០ ឆ្នាំ​មកហើយ ។​

ប្រជុំ​ដោះស្រាយ ផ្ទៀងផ្ទាត់​ព្រំប្រទល់​ដី​ទំនាស់ ១​លើក​ទៀត របស់​ភាគី​ទំនាស់ នៅ​បឹង​ជង្រុក​

​លោក លី សារី បាន​និយាយថាៈ ជា​លទ្ធផល យើង​រកឃើញ​មាន​ឯកសារ​ជាច្រើន ប៉ុន្តែ​មិន​ត្រឹមត្រូវ តាម​បទដ្ឋាន​តិ​យុ​ត្តិ​ឡើយ ទើប​ធ្វើអោយ​ករណីនេះ មាន​បញ្ហា ដល់​ឥឡូវនេះ​។ លោក​បាន​បន្តថាៈ ពាក់ព័ន្ធ​ករណីនេះ​ដែរ គឺមាន​ភាគី​ទំនាស់​ឈ្មោះ នូវ ស្រស់ ប្រពន្ធ លាវ គឹម​លាន តទល់​នឹង​ឈ្មោះ ង៉ាន់ ហ្វា​រីតា , ឈ្មោះ ហម សំខាន … ដែល​កន្លងមក រដ្ឋបាលខេត្ត បាន​ប្រជុំ​សម្របសម្រួល រក​ដោះស្រាយ ជាច្រើនលើក ច្រើនសារ ប៉ុន្តែ​ឈ្មោះ នូវ ស្រស់ និង​ប្រពន្ធ បានគេច​វេស ហើយ​យក​លេស​ថា មាន​ជំងឺ​ប្រចាំកាយ ។ ទោះជា​យ៉ាងណា កិច្ចប្រជុំ​សម្របសម្រួល និង​ផ្ទៀងផ្ទាត់ ព្រំដី​ទំនាស់ លើក​នេះ គឺ​ដើម្បី​ស្វែងរក អ្នកមាន​ដី​ទំនាស់ ជាប់​ព្រំ ឬ​ជាន់គ្នា​នឹង​ដី របស់​ឈ្មោះ នូវ ស្រស់ ដើម្បី​បំភ្លឺ ផ្តល់យោបល់ និង​សំណូមពរ មក​ក្រុមការងារ ក្នុង​ការរក​ដំណោះស្រាយ​។​

​ចំណែក​លោក អាង ណា​រឹទ្ធ បាន​និយាយថាៈ ឆ្លងកាត់​ការដោះស្រាយ​នេះ នាពេលនេះ ក្រុមការងារ នឹង​បន្ត​រក​ដំណោះស្រាយ ណាមួយ ឬ​បដិសេធ លើ​ភាគី​ម្ខាង​ទៀត​តែម្តង ដើម្បីអោយ​ភាគី​ទំនាស់ ងាយស្រួល​បញ្ចប់រឿង​។ លោក​បាន​បន្តថាៈ ភាគី បានស្នើ​អោយ គណៈកម្មការ កំណត់​កាលបរិច្ឆេទ ចុះ​វាស់វែង ផ្ទៀងផ្ទាត់​ព្រំ និង​ផ្ទៃដី​ទំនាស់ គឺ​យក​រសៀល​ថ្ងៃ​ដដែល​នេះ ចុះ​ធ្វើការ​ជាក់ស្តែង ។ ចំពោះ​ដី​របស់​ឈ្មោះ ង៉ាន់ ហ្វា​នី​តា ដែលមាន​លេខ​និយាម​ការ រួចស្រេច ត្រូវ​យកមក​បញ្ជាន់ លើ​ផ្ទៃដី​ទំនាស់ ដើម្បី​ដឹងថា មាន​អ្នកពាក់ព័ន្ធ ត្រង់ចំណុច​ណា កន្លែង​ណា និង​មាន​ទំហំ​ប៉ុន្មាន ?​។

ប្រជុំ​ដោះស្រាយ ផ្ទៀងផ្ទាត់​ព្រំប្រទល់​ដី​ទំនាស់ ១​លើក​ទៀត របស់​ភាគី​ទំនាស់ នៅ​បឹង​ជង្រុក​

​សូមបញ្ជាក់ថាៈ ដី​ទំនាស់​នោះ ស្ថិតនៅ​ចំណុច បឹង​ជង្រុក ភូមិ​ទួលប្រាសាទ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ក្នុងនោះ ក្បាលដី​ដែល​វាស់វែង និង​ចង្អុលបង្ហាញ ដោយ​ឈ្មោះ ហម សំខាន់ និង​ឈ្មោះ ឡុង ឆេង​ម៉​ង មាន​ទំហំ ៩៨៥.៩២៨ ម៉ែត្រក្រឡា​។ ចំណែក​ដី​អ្នកពាក់ព័ន្ធ ក្នុង​ដី​នោះ មានៈ ១.​ឈ្មោះ ឯម ហុន មាន​ទំហំ ៧៦.១៤៧ ម៉ែត្រក្រឡា , ២.​ឈ្មោះ ស៊ន អ៊ី​ម មាន​ទំហំ ១៩១.២០៨ ម៉ែត្រក្រឡា និង​៣.​ឈ្មោះ ទូច ណារិន មាន​ទំហំ ២៩០.៥៤១ ម៉ែត្រក្រឡា​។​

​ចំណែក​ដី​ទំនាស់ ដែល​ឈ្មោះ នូវ ស្រស់ អះអាង គឺ​ស្ថិត​លើ​ទំហំ​ដី ខាងលើ ហើយ​បាន​លក់ ផ្ទេរ​ផ្ទូរ​នូវ​ដី​ទីតាំង​តែ​ដដែល​នោះ ទៅ​អ្នកទិញ​ច្រើន​នាក់ ទីទៃ​ពីគ្នា ហើយ​ក្នុងពេល​បន្តបន្ទាប់ ខុស​បរិច្ឆេទ​គ្នា ដែលជា​ហេតុ​អោយមាន​ទំនាស់ រុំ​ា​រៃ​ចន្លោះ​ពី ៦ ទៅ ១០ ឆ្នាំ​មកនេះ ៕/V​

មន្ត្រីវាស់វែង ផ្ទៀងផ្ទាត់​ព្រំប្រទល់​ដី​ទំនាស់ របស់​ភាគី​ទំនាស់ នៅ​បឹង​ជង្រុក​

មន្ត្រីវាស់វែង ផ្ទៀងផ្ទាត់​ព្រំប្រទល់​ដី​ទំនាស់ របស់​ភាគី​ទំនាស់ នៅ​បឹង​ជង្រុក​

ប្រជុំ​ដោះស្រាយ ផ្ទៀងផ្ទាត់​ព្រំប្រទល់​ដី​ទំនាស់ ១​លើក​ទៀត របស់​ភាគី​ទំនាស់ នៅ​បឹង​ជង្រុក​

ប្រជុំ​ដោះស្រាយ ផ្ទៀងផ្ទាត់​ព្រំប្រទល់​ដី​ទំនាស់ ១​លើក​ទៀត របស់​ភាគី​ទំនាស់ នៅ​បឹង​ជង្រុក​

ប្រជុំ​ដោះស្រាយ ផ្ទៀងផ្ទាត់​ព្រំប្រទល់​ដី​ទំនាស់ ១​លើក​ទៀត របស់​ភាគី​ទំនាស់ នៅ​បឹង​ជង្រុក​

ប្រជុំ​ដោះស្រាយ ផ្ទៀងផ្ទាត់​ព្រំប្រទល់​ដី​ទំនាស់ ១​លើក​ទៀត របស់​ភាគី​ទំនាស់ នៅ​បឹង​ជង្រុក​

ប្រជុំ​ដោះស្រាយ ផ្ទៀងផ្ទាត់​ព្រំប្រទល់​ដី​ទំនាស់ ១​លើក​ទៀត របស់​ភាគី​ទំនាស់ នៅ​បឹង​ជង្រុក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular