ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
គត់
កិរិយាសព្ទ
(ម. ព. គុត ) ។
គុណសព្ទ
ដែលត្រឹម, ដែលត្រឹមកំណត់មិនលើសមិនខ្វះ
មានតែ ១០ គត់ ។
ដែលជិតមិនលេច មិនជ្រាបទឹក
ឆត្រនេះគត់ភ្លៀងល្អណាស់ ។
គុត
កិរិយាសព្ទ
ប្រហារ, កាប់, ពិឃាត, ធ្វើឃាត, សម្លាប់; ច្រើននិយាយថា វាយគុត, ធ្វើគុត ។
នាមសព្ទ
ការប្រហារ, ការពិឃាត, ការធ្វើឃាត, ការសម្លាប់មនុស្ស ។ អ្នកខ្លះនិយាយថា គត់ ប៉ុន្តែក្នុងពាក្យកាព្យបុរាណថា គុត, ដូចមានពាក្យកាព្យថា លុះដល់ទីធ្វើគុត ឲ្យនាងលុតព្រះជង្ឃា… (សាស្ត្រាលក្សណវង្ស) ។
គត់មត់
គុណសព្ទ
ដែលបរិសុទ្ធល្អ; និយាយបានតែអំពីកិរិយាមារយាទ
ស្រីគត់មត់, ស្រីមិនគត់មត់ ។
ដង្គត់
នាមសព្ទ
កំណាត់ឈើដែលសល់ពីគេកាត់ឬបាក់នៅជាប់នឹងគល់
ដង្គត់ឈើ ។
ផ្គត់
បរិវារសព្ទ
ពាក្យសម្រាប់**និយាយផ្សំនឹងពាក្យ ផ្គង់ ថា
**ពាក្យ “សម្រាប់” ត្រូវបានកែតម្រូវពីពាក្យដើម “សម្រាម់” ដោយហេតុថាពុំមានពាក្យ “សម្រាម់” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។
ផ្គត់ផ្គង់ គឺទំនុកបម្រុងមិនឲ្យខ្វះខាត ។
ផ្គត់ភ្នែន កិ. ពែនជើង, ពែនជើងតម្រង់កាយស្រគត់ស្រគំ ។