Home ហោរាសាស្ត្រ ហោរាសាស្រ្ត ប...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី០៧ ខែ មករា ឆ្នាំ ២០២១

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​នូវ​ឧបសគ្គ​និង​ផល​លំបាក​ច្រើន​ត្រូវ​ឆ្លងកាត់​។​ការប្រកប​ការងារ​មិនត្រូវ​ធ្វើ​អ្វី​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ផល​លំបាក​នោះ​មាន​ច្រើន​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​បើ​ឃើញថា​កំពុង​ដាំ​ក្បាល​ចុះ​លោកអ្នក​បើ​មិនមាន​ការគិតគូរ​ឱ្យ​ដិតដល់​ទេនោះ​គ្រោះ​រង្គោះរង្គើ​ប្រាក់​ទ្រព្យ​ពិតជា​កើតឡើង​ពុំខាន​ឡើយ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​កាន់តែ​មាន​ភាព​នឹងធឹង​កាលណា​កាន់តែ​ល្អ​កាលនោះ​៕
ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​គោ​នៅ​ខែមករា​នេះ​ឃើញថា​ដួង​រាសី​ល្អប្រសើរ ហេតុ​កិច្ចការងារ​មានការ​ជឿនលឿន​និង​ល​ទ្ថ​ផល​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ការរស់នៅ​ថ្ងៃនេះ ចូរ​ប្រយ័ត្ន​បញ្ហា​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​បង្កបញ្ហា​ណាមួយ​កើតជា​ជម្លោះ​វិវាទ​ឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការធ្វើ​អ្វី​មិនអាច​លោភលន់​បានទេ​ព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នៅឡើយ​។​
រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថយក្រោយ​និង​ប្រឆាំង​គ្នាច្រើន ម្ល៉ោះហើយ​ទាល់តែ​ខិតខំ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​មិន​ជាប់​ផុត​នៅ​ថ្ងៃ​ខាងមុខ​៕
ឆ្នាំខាល​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ប្រកបការងារ​អ្វី​តែង​រាំងស្ទះ​និង​ជួប​បញ្ហា​ជា​ឧបសគ្គ​ច្រើន​ត្រូវ​ឆ្លងកាត់​។​ចំណែក​ការប្រកប​ការងារ​ហាក់​ទទួលរង​សម្ពាធ​ច្រើន​ដូចនេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​នូវ​បញ្ហា​មួយចំនួន​ទើប​គ្មាន​រឿង​រាវ​ចូលមក​លុកលុយ​នាំ​ត្រូវ​ឈឺក្បាល​។​សម្រាប់​ការប្រកប​ការងារ​រក​ស៊ី​ជួញដូរ​វិញ​មានការ​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ក៏​នៅ​អា​ចរក​ផល​ចំណូល​គ្រាន់​បំពេញ​បំពង់​ផង​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅ​មុខតែ​លោកអ្នក​មិនត្រូវ​ភ្លើតភ្លើន​ហួសហេតុ​ឡើយ​ប្រយ័ត្ន​នាំ​ក្តី​ទុក​ក្ខ​សោក​មកវិញ​៕
ឆ្នាំថោះ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​មាន​ភាពរលូន​ល្អ​ទៅមុខ ហើយ​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ដល់​គោលដៅ​ផងដែរ​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​មានការ​ធ្វើឱ្យ​ពេញទំហឹង​នោះ​នឹង​ទទួល​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ពុំខាន​។​ចូរ​លោកអ្នក​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ​ដើម្បី​សន្សំ​សេចក្តីសុខ​ទៅ​គ្រា​ខាងមុខ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​និង​នឹករលឹក​ចំពោះ​គ្នា​ប្រពៃ​៕
ឆ្នាំរោង​
​រាសី​ស្រុតចុះ​។​មាន​ឆ្នាំ​សុខ មាន​ឆ្នាំ​ទុក្ខ មាន​ថ្ងៃ​ល្អ​ក៏មាន​និង​ថ្ងៃ​មិនល្អ​ក៏មាន​។​ពេលខ្លះទៀត​មាន​ពេលវេលា​រាំងស្ទះ​និង​ពេលវេលា​រលូន​ល្អ​ទៅមុខ​។​នេះ​ជា​រឿង​ធម្មតា​ដែល​តែង​កើតមាន​ចំពោះ​មនុស្ស​គ្រប់គ្នា​មិនអាច​ចៀសផុត​ឡើយ​។​តួយ៉ាង​ដូចជា​អ្នក​កើត​ឆ្នាំរោង​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​ហើយ​នៅ​ខែ​នេះ​ដួង​រាសី​ស្រុតចុះ​ធ្វើឱ្យមាន​គ្រោះ​យាយី​ច្រើន​រឿង​ក្នុងនេះ​ដូចជា បញ្ហា​សុខភាព អាជីព​ការងារ ប្រាក់កាស គ្រួសារ និង​រួមទាំង​សេចក្តីស្នេហា​ផង​។​ទោះបី​យ៉ាងណាក្តី​សម្រាប់​សប្តាហ៍​ដំបូង​នៃ​ខែមករា​នេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពរលូន​ល្អ​មិនមាន​អ្វី​ចូលមក​រារាំង​នាំ​ជួប​ការលំបាក​នោះដែរ​។​ដោយឡែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ឃើញថា​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ហើយ​បើ​មាន​ជំពាក់​បំណុល​គេ​ផង​គេ​អាចម​កទារ​មុខក្រោយ​ថែមទៀត​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​មិនសូវ​ចុះសម្រុង​គ្នា​ឡើយ ហើយ​បើ​មាន​ជម្លោះ​វិវាទ​អាចឈាន​ដល់​ការបែកបាក់​ថែមទៀត​៕
ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។​នៅ​ខែ​នេះ​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អ ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​គ្រាន់​ជាទី​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺមាន​ដំណើរ​ថយក្រោយ​ច្រើនជាង​ដូចនេះ​ការ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​សម​ដូច​ប្រកប​ទេ​។​នៅក្នុង​រង្វង់​គ្រួសារ​ស្ត្រី​ចូរ​ប្រយ័ត្ន​កូនតូចៗ​កើតរោគ​ជំងឺ​ឬ​រអិលដួល​ធ្លាក់ចុះ​ពី​ទី​ខ្ពស់​ដោយ​ប្រការ​ណាមួយ​។
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕
​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​ងាយ​រត់​ចូល​ជាង​សព្វមួយដង​។​ស្ត្រី​មេផ្ទះ​ចូរ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ព្រោះតែ​ការ​មាត់​ប៉ប៉ាច់ប៉ប៉ោច​ឥត​បានកា​រ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​គ្រាន់​ទប់ទល់​ចាយវាយ​ប្រចាំថ្ងៃ​ទៅរួច​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​រកាំចិត្ត​ចំពោះ​គ្នា​មិនតិច​នោះឡើយ​៕
ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​គាប់ប្រសើរ​ឡើងវិញ ដូចនេះ​ជា​ឱកាសល្អ​ក្នុងការ​ប្រកបការងារ​អ្វីមួយ​ព្រោះ​តែង​ឆាប់​ហុច​ផ្លែផ្កា​មកវិញ​ដូច​ជាទី​ពេញចិត្ត​។​ទោះបីយ៉ាងណា​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​ដាក់ខ្លួន​ហើយ​នាំឱ្យ​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​តែ​យ៉ាងណា​ក៏មាន​ភាព​សុខដុម​ល្អ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​
​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​ចង់​ផ្សះផ្សារ​ជម្លោះ​វិវាទ​អ្វីមួយ​តែង​សម្រេច​ដូច​គាប់​បំណង​ផង​៕
ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ​ច្រើន​គ្នា ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ល្អជា​មធ្យម ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅ​មុខជា​ជានិច្ច​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​
រីឯ​បញ្ហា​ស្នេហា​វិញ កើតមាន​រឿងរ៉ាវ​ប្រទាំង​ប្រទើស​គ្នាច្រើន ដូច្នេះ​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​គ្មាន​រឿងរ៉ាវ​ជម្លោះ​វិវាទ​កើតមានទ្បើង​៕
ឆ្នាំរកា​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​បើ​ធ្វើ​អ្វីមួយ​បើ​មិនបាន​ពិចារណា​ឱ្យបាន​ល្អ​ទេនោះ​ងាយ​នឹង​កើតការ​អស់ប្រាក់​កាស កម្លាំងកាយ​និង​ពិសេស​អាច​ប៉ះពាល់​ដល់​សភា​ពរាងកា​យ​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​
រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕
​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ទាក់ទិន​ទៅនឹង​ប្រាក់កាស​ឬ​កិច្ចការងារ​អ្វីមួយ​ពីព្រោះថា​តែងមាន​ភាពរលូន​ល្អ​ទៅមុខ​ជានិច្ច​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​កិច្ចសន្យា​អ្វីមួយ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​ផង​។​
រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់​គាប់ប្រសើរ​៕
​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភ្លើង​ខៀវ​បើក​រង់ចាំ​ច្រើន​ចំពោះមុខ​ជានិច្ច​។​សម្រាប់​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជាការ​ប្រសើរ​ដោយ​លោកអ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់មកវិញ​យ៉ាង​ស្រួល​ចិត្ត​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​គួរ​ជាទី​កក់ក្តៅ​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular