ដោយៈសុផល/ភ្នំពេញ៖ លោកបណ្ឌិត សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាប្រធានក្រុមការងារ Travel Bubbleក្រសួងទេសចរណ៍នារសៀលថ្ងៃទី៦ខែមករាឆ្នាំ២០២១ បានចូល រួមកិច្ចប្រជុំក្រុមការងារជំរុញនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិនិងក្រោយវិបត្តិនៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី និងប្រកាសសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព និងភារ កិច្ចអនុក្រុមការងារដើម្បីជំរុញនិងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍(ជំហានទី១)ចំណុះ ឱ្យក្រុមការងារជំរុញ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិ និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
បន្ទាប់ពីទទួលបានអនុសាសន៍គន្លឹះមួយចំនួនពី បណ្ឌិត ថោង ខុននិងបានស្តាប់បទបង្ហាញរបស់អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញ អង្គប្រជុំបានពិភាក្សា លើប្រធានបទ៣សំខាន់ៗដូចជា៖
១• ផែនទីចង្អុលផ្លូវស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩
២•ប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំសម្រាប់ការរៀបចំព្រឹត្តិការណ៍នៅតាមគោលដៅទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជា និង
៣• បច្ចុប្បន្នភាពការងាររៀបចំ Travel Bubble ។
សូមបញ្ជាក់ថា វិបត្តិកូវីដ-១៩ មិនមែនជាឧបសគ្គដែលរាំងស្ទះដល់ការអភិវឌ្ឍជាតិឡើយ។ ក្រោមការដឹកនាំរបស់ បណ្ឌិត ថោង ខុនបានប្រែក្លាយបញ្ហាប្រឈមនានាឱ្យទៅជាឱកាសក្នុងការអភិវឌ្ឍវិស័យទេសចរណ៍និងត្រៀមខ្លួនរួចជាស្រេចដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញតាមរយៈផែនទីចង្អុលផ្លូវក្នុងការស្តារវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិកូវីដ-១៩និងផែនការត្រៀមរៀបចំកញ្ចប់ទស្សនកិច្ច Travel Bubble ជាមួយប្រទេសជិតខាង ក្នុងតំបន់ និងជាមួយចិន ជប៉ុន កូរ៉េ ក្នុងពេលដ៏ខ្លីខាងមុខនេះ៕Ph