ដោយៈ ភ្នំស្វាយ/បន្ទាយមានជ័យៈ ការប្រកួតបាល់ទះមិត្តភាពនៅក្រុងប៉ោយប៉ែត ដើម្បីអមអរសាទរទិវាជ័យជំនះ៧មករា ខួបលើកទី៤២ (៧ មករា ១៩៧៩-៧ មករា ២០២១) ។
កម្មវិធីនេះ រៀបចំដោយលោកប៉ានខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមកបំពេញបេសសកកម្មការងារដោះស្រាយទំនាស់ដីធ្លីនៅចំណុចបឹងជង្រុក និង៦៧១ ស្រុកម៉ាឡៃ និងឧបត្ថម្ភដោយលោកឧកញ៉ាឡាច ប៊ុនលីម អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ផ្ទះល្វែង និងបូរីមានជ័យ និងក្រុមអាជីវករនៅក្រុងប៉ោយប៉ែតនៅទីលានមួយនាភូមិបាលីលេយ្យ១សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ នៅថ្ងៃទី៦ខែមករាឆ្នាំ២០២១ ។
ការប្រកួតវិលជុំចំនួន៣ប្រកួត និងប្រកួតផ្តាច់ព្រ័ត្តរវាងក្រុមកីឡាករបាល់ទះ៤ក្រុម គឺក្រុមកងរាជអវុធហត្ថខេត្ត ក្រុមអាជីវករក្រុងប៉ោយប៉ែត ក្រុមនគរបាលខេត្ត និងក្រុមបឹងជង្រុកស្រុកម៉ាឡៃ ។ ជាលទ្ធផល គឺក្រុមកីឡាមិត្តភាពស្មើគ្នា ។
ក្រៅពីចងចាំ ដឹងគុណដល់ស្មារតី៧មករា និងអរគុណសន្តិភាព នយោបាយឈ្នះ-ឈ្នះ នោះ ការប្រកួត និងការលេងកីឡានេះ ជាផ្នែកមួយ យ៉ាងសំខាន់នៃសុខភាព មិត្តភាព សាមគ្គីភាព ការរាប់អាន កិច្ចសហការគ្នា ។
ម្យ៉ាងទៀត បច្ចប្បន្ននេះ វិស័យកីឡាត្រូវលើកទឹកចិត្ត និងមានការយកទុកដាក់យ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន៕