Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​បើក​លឿ...

រថយន្ត​បើក​លឿន​កៀរ​ម៉ូតូ​កិន​យុវជន​ម្នាក់​បែកក្បាល​ស្លាប់​មួយ​រំពេច​

ដោយៈ​ចាន់តូ​-រ៉ាម៉ន/​ភ្នំពេញៈ នៅវេលា ម៉ោង​៣​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែមករា ឆ្នាំ​២០២១ យុវជន​ម្នាក់​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម ពេល​ជិះ​ម៉ូតូ​សុខៗ​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក មកពី​ក្រោយ​កៀរ​ឲ្យ​ដួល​កិន​ពីលើ​បែកក្បាល​ខ្ទិច ហើយ​បើក​គេច​បាត់ស្រមោល​។ រឿងហេតុ​នេះ កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​បុរស​ជនរងគ្រោះ​ឈ្មោះ ខឿន ខាវ អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ព្រៃ​ខ្មៅ ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ដោយ​ជិះ​ម៉ូតូ​ម៉ាក​ដ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក លេខ ភ្នំពេញ​1IE.1696 ជិះ​តែម្នាក់ឯង​។​

​មុនពេល​កើត​យុវជន​រងគ្រោះ​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​ស្របគ្នា​មកពី​ក្រោយ​ល្បឿន​លឿន មក​កៀរ​ម៉ូតូ​ជនរងគ្រោះ បណ្ដាល​ឲ្យ​ដួល ហើយ​កិន ត្រឹម​ចង្កេះ​មក​ខាង​ក្បាល​បណ្តាល​ឲ្យ​បែកក្បាល​ខ្ទិច​ស្លាប់​មួយ​រំពេច ហើយ​បើក​គេច​បាត់ស្រមោល​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular