Home ព័ត៌មានជាតិ សន្តិសុខ ផ្ទះ​ឈើ​២​ខ្ន...

ផ្ទះ​ឈើ​២​ខ្នង​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​គ្មាន​សល់​ទាំង​រំលងអធ្រាត្រ​

​ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ ផ្ទះ​ឈើ​២​ខ្នង​ត្រូវបាន​អគ្គិភ័យ​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ កាលពី​វេលា​ម៉ោង​២​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែមករា ឆ្នាំ​២០២១ ត្រង់ចំណុច​ផ្លូវ​រថភ្លើង​កែង​នឹង​ផ្លូវ​ទំនប់​​ទួល​​គោក នៅក្នុង​ភូមិ​បាក់​ទូក ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។​

​ម្ចាស់ផ្ទះ​ដែល​ឆេះ​មានឈ្មោះ ហេង ដា​នី ភេទ​ស្រី អាយុ​៥២​ឆ្នាំ មុខរបរ លក់​ភេសជ្ជៈ និង​គ្រឿង​ម្ជូរ​
ចំណែក​​​ផ្ទះ​មួយទៀត​ជា​ផ្ទះជួល ម្ចាស់​បាន​គេចខ្លួនបាត់​។​ ផ្ទះ​ទាំងពីរ​ល្វែង មាន​ជញ្ជាំង​កុង​ផ្លាក​កេ ប្រក់​ស័ង្កសី​ទំហំ ៣​ម៉ែត្រ​x៥​ម៉ែត្រ​។​

​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹងថា​ដំបូង​ឡើយ​អណ្ដាតភ្លើង​ឆាបឆេះ​ចេញពី​ផ្ទះជួល​មុន យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ផ្ទះ​ជាប់​គ្នា​ក៏មាន​ការរត់​ចេញពី​កន្លែង​ឆាបឆេះ​យ៉ាង​ស្លន់ស្លោ ផ្អើល​ដល់​ប្រជាពលរដ្ឋ​អ្នកជិតខាង​រួម ទាំង​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ចុះមក​កន្លែងកើតហេតុ​ជាច្រើន​គ្រឿង​បានធ្វើ​ការបាញ់​មិន​ឲ្យ​រាលដាល់​ផ្ទះ​ផ្សេងទៀត ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​៥​គ្រឿង ទើប​រលត់ទៅវិញ​នៅវេលា​ម៉ោង ៣​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular