Home ព័ត៌មានជាតិ សន្តិសុខ ក្រសួង​សាធារណ...

ក្រសួង​សាធារណការ ខិតខំ​ព​ន្លឿ​ន​សេចក្តីព្រាងច្បាប់​ស្តីពី ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ

​ដោយៈ​សុផល​/​ភ្នំពេញ​: អ្នកជំនាញ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី​០៦​ខែមករា​ឆ្នាំ​២០២១​ប្រជុំពិភាក្សា​បន្ត​លើ​សេចក្តីព្រាង ច្បាប់​ស្តីពី ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​ក្នុង​គោលបំណង​ព​ន្លឿ​ន​សេចក្តីព្រាងច្បាប់​នេះ​ឱ្យ​ឆាប់​បាន​ចប់សព្វគ្រប់​។​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក កឹម បូរី អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​

​អង្គប្រជុំ​បាន​ជជែក​ពិភាក្សា​លើ​មាត្រា ៣០ (២៧​ថ្មី​) នៃ​សេចក្តីព្រាងច្បាប់​នេះ ដើម្បី​កែសម្រួល និង​កំណត់​យក​ឃ្លា ប្រយោគ ពាក្យពេចន៍​ឱ្យបាន​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ​ស៊ីជម្រៅ​បន្ថែមទៀត ចៀសវាង​ការបកស្រាយ​ខុស​នៅពេល​អនុវត្ត​។

​លោក​អនុរដ្ឋលេខាធិការ កឹម បូរី បាន​មានប្រសាសន៍ថា​៖​យើង​បាន​អាក់ខាន​ប្រជុំ​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​នេះ​មួយរយៈ​កន្លង មក ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ហើយ​ដើមឆ្នាំ​ថ្មី​នេះ​។​ក្រុមការងារ​នឹង​សិ ក្សា លើ​សេចក្តីព្រាងច្បាប់​នេះ​បន្តទៀត​។​

​ជាមួយគ្នា​នោះ​ផងដែរ​លោក កឹម បូរី បាន​ណែនាំ​ឱ្យ​ក្រុមការងារ​ទទួលបន្ទុក​រៀបចំ​សេចក្តីព្រាងច្បាប់​នេះ​កែប្រែ​នីតិវិធី​នៃ​ការប្រជុំ ធ្វើយ៉ាងណា​ឱ្យ​ការរៀបចំ​សេចក្ដីព្រាងច្បាប់​នេះ មាន​សន្ទុះ​ទៅមុខ​កាន់ តែ​លឿន និង​បាន​ជំរុញឱ្យមាន​ការប្រជុំ​ឱ្យបាន​ញឹកញាប់ ហើយ​រក្សាទុក​ចំណុច​ណា​ដែល​មិនទាន់​ឯកភាពគ្នា​ជូន​ថ្នាក់ដឹកនាំ​លេខាធិការដ្ឋាន​ដើម្បី​សម្រេច​។​

​លោក​អនុរដ្ឋលេខាធិការ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមការងារ​ដែល​បាន​ចូលរួម​យ៉ាង​ផុលផុស​ក្នុង​ការផ្ដល់​មតិយោបល់​ប្រកបដោយ​ខ្លឹមសារ​និង​ដែល​បានផ្តល់​ធាតុ​ចូល​សំខាន់ៗ​ក្នុងការ​កំណត់​ចំណងជើង​កែតម្រូវ​ឃ្លាប្រយោគ​ឱ្យ​សេចក្ដីព្រាងច្បាប់​នេះ មាន​អត្ថន័យ​គ្រប់​ជ្រុងជ្រោយ ប្រកប ដោយ​គុណភាព ដើម្បី​ដាក់​ឆ្លងទៅ​អន្តរក្រសួង​អនុម័ត​នាពេលខាងមុខ​។​

​អង្គប្រជុំ​បាន​ឯកភាព​កែសម្រួល​អត្ថន័យ​នៃ​មាត្រា​៣០(២៧​ថ្មី​)​ដើម្បី​ឱ្យមាន​ខ្លឹមសារ​គ្រប់គ្រាន់​ជា​មូលដ្ឋានគ្រឹះ​ពាក់ព័ន្ធ​ការងារ បច្ចេកទេស​ផ្សេងៗ​ដូចជា​៖​ការសាងសង់​ត្រូវអនុវត្ត​ស្របតាម​ច្បាប់​កំណត់​បទដ្ឋាន​បច្ចេកទេស​ស្ថិរភាព​និង​មាន​ភាពច្បាស់លាស់​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular