ការប្រកួត​កីឡា​ទោចក្រយាន​ជើងឯក​ថ្នាក់ជាតិ គ្រោង​រៀបចំ​ឡើងវិញ នា​ចុងខែ​នៅ​សៀមរាប​

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ការប្រកួត​កីឡា​ទោចក្រយាន ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០​គ្រោង​នឹង រៀបចំ​ឡើងវិញ នា​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ នៅ​ខេត្តសៀមរាប បន្ទាប់ពី​លើក​ពេល​កាលពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បញ្ជាក់ថា ការប្រកួត​កីឡា​ទោចក្រយាន ជ្រើស​រើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០ ត្រូវបាន​ធ្វើឡើង​តាម​គម្រោង​ផែនការ ដើម្បី​បន្តដំណើរ​ការអភិវឌ្ឍ​គុណ​ភាព​បច្ចេកទេស និង​សម្រិតសម្រាំង​កីឡាករ កីឡាការិនី​ប្រកបដោយ​គុណភាព ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ប្រជែង​នៅក្នុង ស៊ី​ហ្គេម លើក​ទី​៣១ នា​ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម ក៏ដូចជា​សម្រួច​គោលដៅ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​លើ​ដំបូង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular