ល្បិច​ចាស់គំរិល​ធ្វើ​ខ្ចី​ទូរស័ព្ទ​គេ​និយាយ​មួយ​ភ្លែត​រត់​យកទៅលក់​ ត្រូវ​ប៉ូលិស​ក្របួច​ជាប់​

1043
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​ប្រើល្បិច​ខ្ចី​ទូរស័ព្ទ​និយាយ​ហើយ​រត់គេចខ្លួន​យកទៅលក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មកកាន់​ប៉ុស្តិ៍​ដើម្បី​សួរនាំ​។​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ធ្វើឡើង​ស្ថិតនៅ​តាមផ្លូវ​បេតុង​ចំណុច​កន្លែង​លក់​ទិញ​ទូរស័ព្ទ​មួយកន្លែង​ក្នុងភូមិ​បឹង​សាឡាង​សង្កាត់​ឬ​ស្សី​កែវ​ខណ្ឌ​ឬ​ស្សី​កែវ​។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​ស៊ុត​ជាតិ​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​។ស្នាក់នៅ​ភូមិ​បឹង​សាឡាង​សង្កាត់​ឬ​ស្សី​កែវ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០១៨​។​ជនរងគ្រោះ​ឈ្មោះ​អេង​គឿន​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ស្នាក់នៅ​ភូមិ​ក្រោលគោ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ខណ្ឌឫស្សីកែវ​ទូរស័ព្ទ​ដែល​ជនសង្ស័យ​យកទៅលក់​មិន​សម្រេច​នោះ​ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ​ព​ណ៍សរ​។​

​បើតាម​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ជនសង្ស័យ​ខា​លើ​បាន​ខ្ចី​ទូរស័ព្ទ​របស់ខ្លួន​ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ​ពណ៌​ស​ដោយ​ប្រាប់ថា​ខ្ចី​និយាយទៅ​មិត្តភក្តិ​ខ្លួន​ក៏​ឲ្យ​ខ្ចី​។​លុះ​ដើរ​ឆ្ងាយ​ពី​ខ្លួន​បន្តិច​ជនសង្ស័យ​ក៏​រត់គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​។បន្ទាប់មកក៏​មាន​ភ្ញាក់ផ្អើល​​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឬ​ស្សី​កែវ​។​

ក្រោយពី​ទទួល​ពាក្យបណ្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ឬ​ស្សី​កែវ​បាន​ជិះ​ល្បាត​ក៏​ប្រទះឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូឌុប​ទៅ​លក់​ទូរស័ព្ទ​ហើយ​អ្នកទិញ​ពិនិត្យមើល​កម្មវិធី​ទូរស័ព្ទ​ជាប់​រូប​យន្តហោះ​ប្រើ​មិនកើត​ទើប​គេ​មិន​ទិញ​។ដោយមាន​ការសង្ស័យ​សម​ត្ថ​កិច្ច​ក៏​ហៅ​សួរនាំ​ទើប​បែកការណ៍។​សមត្ថកិច្ចក៏​នាំ​មក​ប៉ុស្តិ៍​សាកសួរ​តែម្តង​។​

​ដោយ​ជនរងគ្រោះ​កំពុង​ដាក់ពាក្យ​បណ្តឹង​និង​ស្គាល់​ជនសង្ស័យ​ដែល​យក​ទូរស័ព្ទ​របស់ខ្លួន​ហើយ​រត់គេចខ្លួន​ព្រមទាំង​ស្គាល់​ច្បាស់​ថា​ជា​ទូរស័ព្ទ​ជា​របស់​ជនរងគ្រោះ​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​កសាង​សំណុំរឿង​និង​បញ្ជូន​បន្តទៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​តែម្តង​៕S/

​ល្បិច​ចាស់គំរិល​ធ្វើ​ខ្ចី​ទូរស័ព្ទ​គេ​តេ​មួយ​ភ្លែត​រត់​យកទៅលក់​ត្រូវ​ប៉ូលិស​ក្របួច​ជាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម