Home ព័ត៌មានសំខាន់ៗ ស្ថានភាព​ក្នុ...

ស្ថានភាព​ក្នុង​សភា​អាម៉េរិក​នៅពេល​អ្នកគាំទ្រ​របស់​ត្រាំ​សម្រុកចូល​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វ៉ាស៊ីនតោន ៖ ហ្វូង​មនុស្ស​បាន​រុញ​របាំង​ប៉ូលិស​ឆ្លងកាត់​ជណ្តើរ ទ្វារ​ដែក និង លើក​ទង់ជាតិ​ត្រាំ​មួយ​រំពេច​ចេញពី​ក្នុង​វិមាន​កា​ពី​តូ​ល​របស់​អាម៉េរិក​។​

​អ្នកគាំទ្រ​រាប់រយ​នាក់​របស់​ប្រធានាធិបតី​ដូណាល់​ត្រាំ​បាន​ដើរ​ដង្ហែ​ក្បួន​និង​ដើរ​ឆ្លងកាត់​កន្លែង​ទូលាយ​មួយចំនួន​នៅក្នុង​វិមាន​កា​ពី​តូ​ល ឡើង​អង្គុយ​លើ​កៅអី​របស់​ប្រធានព្រឹទ្ធសភា និង​កៅអី​នៅ​​ក្នុង​ការិយាល័យ​របស់​ប្រធានរដ្ឋសភា ដើម្បី​តវ៉ា​លទ្ធផល​បោះឆ្នោត និង​សុំ​រក្សាទុក​ប្រធានាធិបតី​ត្រាំ​នៅក្នុង​ការិយាល័យ​។​

​វា​ជា​ឈុត​ឆាក​មិន​ធម្មតា​និង​មិន​ធ្លាប់​មាន​។​

​លោក​ប្រធានាធិបតី​ត្រាំ​ដែល​ចាញ់ឆ្នោត បាន​កំពុងនិយាយ​ជំរុញ​លើកទឹកចិត្ត​ដល់​ក្រុមអ្នកតវ៉ា​ឱ្យ​រក្សា​ការអត់ធ្មត់ ខណៈ​សភា​កោះប្រជុំ​រួមគ្នា​ដើម្បី​បញ្ជាក់​ពី​ជ័យជម្នះ​របស់​លោកចូ បៃ​ដិន​។​

​នៅក្រោម​កាំជណ្តើរ​ឡើង​សម្រាប់​ពិធី​សម្ពោធ​កាន់​តំណែង​របស់​លោកបៃ​ដិន​នៅឯ​វិមាន​កាពី​តូល ក្រុម​អ្នកគាំទ្រ​ត្រាំ​បាន​ប្រមូលផ្តុំ​គ្នា​ពេញ​នៅ​ទីកន្លែង​នោះ​។​

​យ៉ាងហោច​មាន​មនុស្ស​ម្នាក់​ត្រូវ​បាញ់​ស្លាប់ ប៉ុន្តែ​គេ​មិន​ច្បាស់​ថា​នរណា​ជា​អ្នក​ដក​កាំភ្លើង​បាញ់​នោះ​ទេ​អំឡុង​ឈុត​ឆាក​ដ៏​ចលាចល​។ អ្នក​ខ្លះ​នៅក្នុង​ហ្វូង​មនុស្ស​បាន​ស្រែក​ថា “​ពួក​អា​ក្បត់ជាតិ​” ខណៈ​ក្រុម​មន្ត្រី​ព្យាយាម​រុញច្រាន​ពួកគេ​ឱ្យ​ថយក្រោយ​។​

​នៅក្នុង​សាល​រដ្ឋសភា ក្រុម​តំណាងរាស្ត្រ​បាន​ពណ៌នា​អំពី​ឈុត​ឆាក​ភិតភ័យ​។​

​ខណៈ​ពួកគេ​ក្រាបចុះ ពួកគេ​ត្រូវបាន​ប៉ូលិស​ប្រាប់​ឱ្យ​ត្រៀមខ្លួន​ពាក់​ម៉ាស់​ការពារ​ឧស្ម័ន និង ដោះ​ឡូហ្គោ​ចេញពី​អាវ​ដែល​បញ្ជាក់​អត្តសញ្ញាណ​ពួកគេ​ជា​តំណាងរាស្ត្រ​ជាប់ឆ្នោត​។

​ប៉ូលិស​បាន​ដក​កាំភ្លើង​ត្រៀម​បាញ់​ជាស្រេច ហើយ​គ្រឿង​សង្ហា​រឹម​ត្រូវបាន​ប្រើ​ធ្វើ​ជា​របាំង​។​

​កញ្ចក់​បាន​បែកខ្ចាយ​។ អ្នកខ្លះ​បាញ់ថ្នាំ​ជញ្ជាំង ខណៈ​បាតុករ​ធាក់​មាត់ទ្វារ​។ តំណាងរាស្ត្រ​របស់​បក្ស​ប្រជាធិបតេយ្យ​លោក​ឌី​ន ហ្វី​លីព បាន​ស្រែក​ខ្លាំងៗ​ដាក់​ពួក​តំណាងរាស្ត្រ​របស់​បក្ស​សាធារណរដ្ឋ​ថា “​នេះ​គឺ​មក​ពី​ពួក​លោក​ឯង​”​។​

​សេចក្តីប្រកាស​មួយ​បាន​បន្លឺ​ឡើង​ថា “​ដោយសារ​ការ​គំរាម​ផ្នែក​សន្តិសុខ​នៅ​ខាងក្រៅ​” ដូច្នេះ​គ្មាន​នរណាម្នាក់​អាច​ចូល​ឬ​ចេញពី​បរិវេណ​វិមាន​កា​ពី​តូ​ល​បានឡើយ​។ ក្រុមតំណាងរាស្ត្រ​បាន​សរសេរ​បង្ហោះ​លើ Twitter ថា ពួកគេ​កំពុង​ពួន​តាម​ទីតាំង​រៀងៗ​ខ្លួន​។​

​អ្នកកាសែត​និង​តំណាងរាស្ត្រ​ពួន​ក្រោម​តុ ខណៈ​បាតុករ​ធាក់​ទម្លាយ​ទ្វារ​ទាមទារ​ចូលមក​ខាងក្នុង​។ គេ​ឮ​សំឡេង​កាំភ្លើង​និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​បាញ់​ចេញពី​ក្នុង​បន្ទប់ Rotunda​។​

​ក្រោយ​ផ្លូវ​ចេញ​លែងមាន​មនុស្ស ប៉ូលិស​បាន​ជម្លៀស​មនុស្ស​ចេញ​ភ្លាមៗ​តាម​ផ្លូវ​តូចៗ​និង​ផ្លូវ​រូង​ក្រោម​ដី​សម្ងាត់​ទៅកាន់​កង់​ទីន​នៅក្នុង​អគារ​សភា​៕

អ្នកគាំទ្រ​របស់​ត្រាំ​អុកឡុក​ពេញ​វិមាន​កា​ពី​តូ​ល​កាលពី​ថ្ងៃ​ពុធ​ទី​៦​មករា

ចាប់ខ្លួនក្នុងអាគារសភា 

សន្តិសុខតម្រង់កាំភ្លើងដាក់កុបករ

សមាជិកសភាត្រូវបានជម្លៀស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular