Home ព័ត៌មានសំខាន់ៗ ពលករ មកពី​ប្រ...

ពលករ មកពី​ប្រទេស​ថៃ មាន​វិជ្ជមាន ២ នាក់​ទៀត​

ដោយៈ តារា​រិ​ទ្ធ / ភ្នំពេញៈ ក្រសួងសុខាភិបាល បានប្រកាសថា ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ មាន​ករណី​វិជ្ជមាន វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន ២ នាក់ (​ជា​ពលករ មកពី​ប្រទេស​ថៃ​) និង​មិនមាន​អ្នកជា​សះស្បើយ​។​

​បុរស​ជនជាតិខ្មែរ អាយុ ២៦​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ភូមិ​ត្រស់ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង បានធ្វើ​ដំណើរ មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២១ លទ្ធផល​ធ្វើ​តេ​ស្ក​វត្ថុ​សំណាក របស់​បុរស​រូបនេះ ផ្តល់​ដោយ​វិទ្យាស្ថាន ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ ត្រូវបាន​ដាក់​ឲ្យ សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​ប៉ៃលិន​។

​បុរស​ជនជាតិខ្មែរ អាយុ ២៥​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ភូមិ​ថ្នល់​បត់ ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ លទ្ធផល​ធ្វើតេស្ត វត្ថុ​សំណាក របស់​បុរស​រូបនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ ត្រូវបាន​ដាក់​ឲ្យ សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ​។​

​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស​៖ គិត​ត្រឹម​ម៉ោង ៧:០០ ព្រឹក ថ្ងៃទី​៧ ខែមករា ឆ្នាំ ២០២១ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុ​ជាមាន​៖

​ករណី​វិជ្ជមាន​កូ​វីដ​-១៩ សរុប​ចំនួន ៣៨៥​នាក់ (​ស្រី ១០៥​នាក់ និង​ប្រុស ២៨០​នាក់​)​។

ព្យាបាល​ជាសះស្បើយ​ចំនួន ៣៦២​នាក់​(​ស្រី ៨៦​នាក់ និង​ប្រុស ២៧៦​នាក់​)​។

​កំពុង​សម្រាក​ព្យាបាល មាន​ចំនួន ២៣​នាក់ ៖
• នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន ១​នាក់​(​ស្រី​)​។​
• នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង​និង​ហង់​សិន ចំនួន ២​នាក់ (​ស្រី​១​នាក់ និង​ប្រុស​១​នាក់​)​។​
• នៅ​មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង ចំនួន ៦​នាក់​(​ស្រី​)​។​
• នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​ប៉ៃលិន ចំនួន ១៣​នាក់​(​ស្រី ១១​នាក់ និង​ប្រុស ២​នាក់​)​។​
• នៅ​ប​ន្ទី​ពេទ្យ​បង្អែក ខេត្តបន្ទាយមានជ័យ ចំនួន​១​នាក់ (​ប្រុស​)៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular