ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ក្នុងចំណាត់ការមិនដែលធ្លាប់មាន គណនីទ្វីតធឺ( Twitter)របស់ប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានផ្អាកអស់១២ម៉ោងកាលពីថ្ងៃពុធ ក្រោយលោកបានបង្ហោះសារចោទប្រកាន់មិនពិតជាថ្មីអំពីការលួចបន្លំសន្លឹកឆ្នោត និងនៅក្រោយអ្នកគាំទ្រលោកសំរុកចូលវិមានសភា។
ក្រុមហ៊ុនTwitter បាននិយាយថា ការរំលោភនាពេលអនាគតរបស់ត្រាំនឹងអាចនាំដល់ការបិទចោលគណនីនេះជារៀងរហូតតែម្តង។
មុននេះក្នុងថ្ងៃដដែល ក្រុមហ៊ុន Twitter, Facebook និង YouTubeសុទ្ធតែបានលុបចោលវីដេអូខ្លីមួយរបស់ត្រាំ ដែលអំពាវនាវអោយអ្នកគាំទ្រវិលទៅផ្ទះនិងក៏បានធ្វើការចោទប្រកាន់មិនពិតអំពីសុច្ចរិតភាពនៃការបោះឆ្នោតប្រធានាធិបតីអាម៉េរិក។
ត្រាំបានបង្ហោះវីដេអូនេះនៅជាង២ម៉ោងក្រោយអ្នកប្រឆាំងតវ៉ាបានចូលក្នុងអាគារសភា រារាំងកិច្ចប្រជុំរបស់សមាជិកសភាក្នុងសម័យប្រជុំវិសាមញ្ញរួមសភាទាំង២មួយដើម្បីបញ្ជាក់អះអាងលទ្ធផលអង្គបោះឆ្នោតនិងជ័យជម្នះរបស់ គូប្រជែងមកពីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន៕
ត្រាំបានមកដល់ដើម្បីថ្លែងសុន្ទរកថានៅការជួបជុំអ្នកគាំទ្ររបស់លោកកាលពីថ្ងៃពុធ នៅក្រុងវ៉ាស៊ីនតោន