Home ព័ត៌មានអន្តរជាតិ ត្រាំ​និង​អនុ...

ត្រាំ​និង​អនុ​ប្រធានាធិបតី​ម៉ៃ ផេន មើល​មុខ​គ្នា​មិន​ចំ ដោយសារ​តែ​អនុ​ប្រធានាធិបតី​ជំទាស់​សំណើ​អោយ​បដិសេធ​លទ្ធផល​ឆ្នោត​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វ៉ាស៊ីនតោន ៖ ច្បាស់​ណាស់​វា​នឹង​ធ្វើឱ្យ​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ នៅពេល​អនុ​ប្រធានាធិបតី​ម៉ៃ​ផេន​បាន​ទទួលស្គាល់​កាលពី​ថ្ងៃ​ពុធ​ទី​០៦​មករា​ថា លោក​គ្មាន​អំណាច​ជំទាស់​លទ្ធផល​អង្គ​បោះឆ្នោត ដែល​នឹង​ធ្វើឱ្យ​លោកចូ បៃ​ដិន​ក្លាយ​ជា​ប្រធានាធិបតី ដែល​នេះ​គឺជា​ការរំលាយ​ក្តីសង្ឃឹម​គ្មាន​មូលដ្ឋាន​របស់​លោក​ត្រាំ ថា​លោក​ផេន​ច្បាស់​​ជា​អាច​រក​វិធី​រក្សា​ពួកគេ​នៅក្នុង​តំណែង​។​

​លោក​ផេន ដែល​ស្ថិត​ក្រោម​សម្ពាធ​យ៉ាងខ្លាំង​ពី​លោក​ត្រាំ​និង​សម្ព័ន្ធមិត្ត​របស់លោក​ដើម្បី​បដិសេធ​លទ្ធផល​នៃ​ការបោះឆ្នោត​នោះ បានចេញ​សេចក្តីថ្លែងការណ៍​ដ៏​វែង​មួយ ដោយ​ធ្វើការ​សន្និដ្ឋាន​ចុងក្រោយ​ថា អនុ​ប្រធានាធិបតី​រូប​នេះ​មិន​អាច​អះអាង “​សិទ្ធិ​ឯកតោភាគី​” ដើម្បី​បដិសេធ​លទ្ធផល​បោះឆ្នោត​ពី​តំណាង​របស់​រដ្ឋ​នី​មួយៗ​បាន​នោះ​ទេ​។​

​លោក​ផេន​បាន​សរសេរ​នៅក្នុង​លិខិត​មួយ​ទៅកាន់​សមាជិក​សភា​មុនពេល​លោក​ចេញ​ទៅ​ចូលរួម​នៅក្នុង​សម័យប្រជុំ​សភា​រួម​យ៉ាង​ដូច្នេះ​ថា​”​វា​គឺជា​ការវិនិច្ឆ័យ​ប្រកបដោយ​ការពិចារណា​របស់​ខ្ញុំ​គឺ​ថា​ការ​​សច្ចាប្រណិធាន​ដើម្បី​គាំទ្រ​និង​ការពារ​រដ្ឋធម្មនុញ្ញ​បាន​រារាំង​ខ្ញុំ​ពី​ការអះអាង​សិទ្ធិ​ឯកតោភាគី​ដើម្បី​កំណត់​ថា​តើ​អង្គ​បោះឆ្នោត​តំណាង​មួយណា​គួរ​រាប់​ឡើងវិញ​និង​មួយ​ណា​មិន​គួរ​”​។​

​នៅក្នុង​គ្រា​ដ៏​គួរឱ្យ​កត់សម្គាល់ ដែល​គូសបញ្ជាក់​ពី​ការបែកបាក់​គ្នា​យ៉ាង​ខ្លាំង​រវាង​លោក​ត្រាំ​និង​អនុប្រធាន​ដ៏​ស្មោះត្រង់​បំផុត​របស់​គាត់ លោក​ផេន​បានចេញ​សេចក្តីថ្លែងការ​ណ៍​ភ្លាមៗ​បន្ទាប់ពី​គាត់​បាន​​ទៅដល់​វិមាន​កា​ពី​តូ​ល​ដើម្បី​សរុប​លទ្ធផល​អង្គ​បោះឆ្នោត​និង​សូម្បី​ប្រធានាធិបតី​កំពុង​ប្រាប់​អ្នកគាំទ្រ​រាប់ពាន់នាក់​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​ជិត​សេត​វិមាន​ថា លោក​ផេន​នឹង​ក្រឡាស់​លទ្ធផ​លទាំង​នោះ​។​

​លោក​ត្រាំ​បាន​ប្រាប់​អ្នកគាំទ្រ​ថា “​ប្រសិន​បើ​លោក ម៉ៃ ផេន ធ្វើ​រឿង​ត្រឹមត្រូវ នោះ​យើង​ឈ្នះឆ្នោត​”​។ ​ក្រោយមក​អ្នកគាំទ្រ​របស់​គាត់​បាន​ដើរ​ក្បួន​ឆ្លងកាត់​ទីក្រុង​វ៉ាស៊ីនតោន​ហើយ​សម្រុកចូល​ពេញ​វិមាន​កា​ពី​តូ​ល​។​

​លោក​ត្រាំ​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​លោក​ផេន​នៅលើ Twitter បន្ទាប់​ពី​វិលត្រឡប់​ទៅកាន់​សេត​វិមាន​វិញ​។​

​លោក​បាន​សរសេរថា “​ម៉ៃ ផេន គ្មាន​សេចក្តីក្លាហាន​ធ្វើ​អ្វី​ដែល​គួរ​ធ្វើ​ដើម្បី​ការពារ​ប្រទេស​របស់​យើង​និង​រដ្ឋធម្មនុញ្ញ​របស់​យើង​ដើម្បី​ផ្តល់​ឱ្យ​រដ្ឋ​នីមួយៗ​នូវ​ឱកាស​ដើម្បី​បញ្ជាក់​សំណុំ​អង្គ​ហេតុដែល​បានកែតម្រូវ ​មិន​មាន​ការបន្លំ​ឬ​មិន​ត្រឹមត្រូវ ដែល​ពួកគេ​ត្រូវបាន​ស្នើសុំ​ឱ្យ​បញ្ជាក់​ពី​គ្រា​មុន​។ សហរដ្ឋ​អាម៉េរិក​ទាមទារ​ការពិត​!”៕

​លោក​ផេន​និង​ប្រធាន​សភា​លោក​ស្រី​ណាន់​ស៊ី ប៉េ​ឡូ​ស៊ី ចូលរួម​ប្រជុំ​សភា​កាលពី​ថ្ងៃ​ពុធ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular