កម្មករ​រត់​ម៉ូតូ​កង់​៣ ម៉ូតូឌុប ចំនួន​១២០​នាក់ ទទួលបាន​ស្បៀងអាហារ និង​ថវិកា ពី​រដ្ឋបាល​ខេត្តបាត់ដំបង

ដោយៈ គ្រញូង / បាត់ដំបងៈ នៅ​រសៀល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ នៅ​បរិវេណ​ទីធ្លា សួន​នាគ​បាញ់​ទឹក ស្ថិត​ក្នុងភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បងប្អូន​កម្មករ​រត់​ម៉ូតូ​កង់​៣ ម៉ូតូឌុប សរុប​ចំនួន​១២០​នាក់ បានទទួល​អំណោយ​ជា ស្បៀងអាហារ និង​ថវិកា​មួយចំនួន ពី​រដ្ឋបាល​ខេត្តបាត់ដំបង ក្រោម​អធិបតីភាព​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង លោក ណុប ណា​រ៉ា អភិបាលរង​ខេត្ត ដោយមាន​ការចូលរួម​ពី​លោក​អភិបាលក្រុង ផងដែរ ។​

​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា សុំ​បងប្អូន​កម្មករ​រត់​ម៉ូតូ​កង់​បី ម៉ូតូឌុប ទាំងអស់ ចូលរួម​អនុវត្ត តាម​វិធាន​ការណែនាំ របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ការពារ បង្ការ និង​ទប់ស្កាត់ ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​-១៩ កុំ​ឲ្យ​ឆ្លង​ចូលក្នុង​សហគមន៍ ។ ជាងនេះទៀត សូម​បងប្អូន​ក្រុម​ម៉ូតូ​កង់​បី ម៉ូតូឌុប ដែលជា​អ្នកផ្តល់​សេវា ដឹកជញ្ជូន​ផ្ទាល់ ទាំង​ភ្ញៀវ​ធម្មតា និង​ភ្ញៀវទេសចរ ត្រូវតែ​ពាក់​ម៉ាស់ និង​មានទឹក​អាកុល សម្រាប់​ភ្ញៀវ​បាញ់ និង​ណែនាំ​ស្នើ សុំ​ឲ្យ​ភ្ញៀវ​ពាក់​ម៉ាស់ មុននឹង​ទទួល​សេវា​ដឹកជញ្ជូន ។​

​អំណោយ​ដែល​បងប្អូន​កម្មករ រត់​ម៉ូតូ​កង់​បី ម៉ូតូឌុប ទទួលបាន​ពី​លោក​អភិបាល អភិបាលរង​ខេត្ត ក្នុង​ម្នាក់ៗ ទទួលបាន​អង្ករ ២០ គីឡូក្រាម ត្រីខកំប៉ុង ១​យួរ (១២​កំប៉ុង​) ទឹក​សុទ្ធ​មួយ​កេស​ធំ​, សាប៊ូ និង​ថវិកា ៤ ម៉ឺន​រៀល ៕/V

កម្មករ​រត់​ម៉ូតូ​កង់​៣ ម៉ូតូឌុប ចំនួន​១២០​នាក់ ទទួលបាន​ស្បៀងអាហារ និង​ថវិកា ពី​រដ្ឋបាល​ខេត្តបាត់ដំបង

កម្មករ​រត់​ម៉ូតូ​កង់​៣ ម៉ូតូឌុប ចំនួន​១២០​នាក់ ទទួលបាន​ស្បៀងអាហារ និង​ថវិកា ពី​រដ្ឋបាល​ខេត្តបាត់ដំបង

កម្មករ​រត់​ម៉ូតូ​កង់​៣ ម៉ូតូឌុប ចំនួន​១២០​នាក់ ទទួលបាន​ស្បៀងអាហារ និង​ថវិកា ពី​រដ្ឋបាល​ខេត្តបាត់ដំបង

កម្មករ​រត់​ម៉ូតូ​កង់​៣ ម៉ូតូឌុប ចំនួន​១២០​នាក់ ទទួលបាន​ស្បៀងអាហារ និង​ថវិកា ពី​រដ្ឋបាល​ខេត្តបាត់ដំបង

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular