ប្រធានក្រុមការងារចុះជួយសង្កាត់ដង្កោអំពាវនាវដល់យុវជន និងប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាលថែរក្សា និងការពារសន្តិភាព

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ប្រធានក្រុមការងារចុះជួយសង្កាត់ដង្កោ ខណ្ឌដង្កោ  រាជធានីភ្នំពេញលោកស្រី កាន់ រតនៈឧប្បុល នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ បានដឹកនាំយុវជនគណបក្សសង្កាត់ប្រារព្ធខួបទី៤២ឆ្នាំ (ថ្ងៃ៧ មករា ១៩៧៩ មករា ២០២១) ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ  និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅ ងងឹតអស់រយៈពេល៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ។

ក្នុងឱកាសនោះលោកស្រី កាន់ រតនៈឧប្បុលបានបញ្ជាក់ថា យុវជន យុវនារី សុទ្ធតែជាទំពាំងស្នងឫស្សី និងជាសរសរស្តម្ភដ៏រឹងមាំរបស់ប្រទេសនាពេលអនាគត ដែលអ្នកខ្លះនឹងក្លាយជាអ្នកបន្តវេនដឹកនាំប្រទេសជាតិ ឬតាមស្ថាប័នក្រុមហ៊ុន សហគ្រាស ដែលចាប់ពីពេលនេះយុវជន ទាំងអស់ ត្រូវខិតខំរៀនសូត្រ ដកស្រង់បទពិសោធន៏រៀមច្បង និងដើម្បីរត់ឲ្យទាន់សម័យបច្ចេកវិទ្យាឌីជីថល ក្នុងការ ប្រកួតប្រជែងសមត្ថភាព ចំណេះដឹង និងការចាប់យកឱកាសការងារល្អ ជាមួយយុវជនក្នុងតំបន់ ក៏ដូចជាលើពិភពលោក។ យើងទាំងអស់គ្នាប្តេជ្ញាថែរក្សារាល់សមិទ្ធផលដ៏ថ្លៃថ្លានេះ ឱ្យគង់វង្សជារៀងដរាបដោយមិនអនុញ្ញាតឱ្យមជ្ឈដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាក្តី។យើងត្រូវរួមគ្នាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈហើយប្ដេជ្ញាបន្តកសាងប្រទេសជាតិ យើងឱ្យកាន់តែរីកចម្រើន។

នៅក្នុងឱកាសនោះដែរ លោកស្រី កាន់ រតនៈឧប្បុល ប្រធានក្រុមការងារចុះជួយសង្កាត់ដង្កោនិងលោកស្រី សឿង សេរី ប្រធានគណបក្សសង្កាត់ដង្កោ បានធ្វើពិធីប្រកាសទទួស្គាល់សមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ទាំង៦ភូមិ នៃសង្កាត់ដង្កោ។ ស្ថិតក្នុងវេលានោះដែរក៏មានការជួបជុំគ្នាហូបនំបញ្ចុកក្រោមម្លប់សន្តិភាព សម្តេចតេជោ ដើម្បីបង្ហាញនៅភាពជិតស្និទ្ធ រវាងយុវជន និងនិងយុវជន៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular