Home ព័ត៌មានសំខាន់ៗ ក្រុមហ៊ុន​សាជ...

ក្រុមហ៊ុន​សាជីវកម្ម​អាម៉េរិក​ថ្កោលទោស​ការអុកឡុក​វិមាន​កា​ពី​តូ​ល ខណៈ​លោកបៃ​ដិន​អំពាវនាវ​ឱ្យ​បាតុ​ករដកថយ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន​សាជីវកម្ម​និង​សហគ្រាស​ធំៗ​របស់​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ​បាន​ថ្កោលទោស​ការកាន់កាប់​វិមាន​កា​ពី​តូ​លពី​សំណាក់​ក្រុម​កុបករ​ដែល​ខឹងសម្បា​នឹង​ការ​​ចាញ់ឆ្នោត​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ ជាហេតុ​នាំ​ឱ្យ​កើនឡើង​លទ្ធភាព​សភា​ចោទ​ទោស​ដក​ប្រធានាធិបតី​ចេញពី​តំណែង​ភ្លាមៗ​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ដ៏​ភ្ញាក់ផ្អើល​បំផុត​សម្រាប់​សហរដ្ឋ​អាម៉េរិក​ដែល​ឃើញ​ហ្វូង​មនុស្ស​អុកឡុក​ពេញ​រដ្ឋសភា​បន្ទាប់​ពី​ការជួបជុំ​អ្នកគាំទ្រ​រៀបចំ​ដោយ​លោក​ត្រាំ​ដែល​ព្យាយាម​រារាំង​​ដំណើរការ​របស់​សមាជិកសភា​ដើម្បី​បញ្ជាក់​លទ្ធផល​នៃ​ការបោះឆ្នោត​។​

​ក្រុម​តុមូល​ធុរកិច្ច​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​ភាពវឹកវរ​ដែល​កំពុង​កើតឡើង​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​នេះ​គឺជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ខុសច្បាប់​ដើម្បី​ក្រឡាស់​លទ្ធផល​​នៃ​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ស្របច្បាប់​។ ប្រទេស​នេះ​ស័ក្តិសម​នឹង​ទទួល​បាន​អ្វី​ដែល​ប្រសើរ​ជាង​នេះ​”​។​

​ក្រុម​តុមូល​ធុរកិច្ច ដែល​តំណាងឱ្យ​នាយក​ប្រតិបត្តិ​ជាង ២០០ នាក់​”​បាន​អំពាវនាវ​ដល់​លោក​ប្រធានាធិបតី​និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​បញ្ចប់​ភាពវឹកវរ​និង​ជួយ​សម្រួល​ដល់​ការផ្ទេរ​អំណាច​ដោយ​​សន្តិវិធី​”​។​

​ទន្ទឹមនេះដែរ ប្រធានាធិបតី​ជាប់ឆ្នោត ចូ​បៃ​ដិនបាន​អំពាវនាវ​ឱ្យ​ស្តារឡើងវិញ​នូវ​”​ភាពថ្លៃថ្នូរ​”​ខណៈ​ដែល​ហ្វូងមនុស្ស​ដែល​ញុះញង់​ដោយ​លោក​ត្រាំ​បាន​សម្រុកចូល​វិមាន​កា​ពី​តូ​ល​អាម៉េរិក​និង​ពន្យារ​​ពេល​របស់​សភា​ដើម្បី​បញ្ជាក់​លទ្ធផល​នៃ​ការបោះឆ្នោត​ខែ​វិច្ឆិកា ដែល​លោកបៃ​ដិន​ឈ្នះ​តំណែង​នៅ​សេត​វិមាន​។​

​លោកបៃ​ដិនបាន​គ្រោង​ថ្លែងសុន្ទរកថា​ផ្តោត​លើ​វិធី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​និង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ដែល​កំពុង​រងគ្រោះ​ពី​ជំងឺ​រាតត្បាត​ចេញពី​ស្រុកកំណើត​របស់​គាត់​នៅ​រដ្ឋ​​ដេ​ឡាវែ​។​ប៉ុន្តែ​មុនពេល​គាត់​ហៀបនឹង​ចាប់ផ្តើម​និយាយ​ទៅ​ហើយ​នោះ ក្រុមបាតុករ​បាន​លុកលុយ​ចូល​វិមាន​កា​ពី​តូ​ល​រហូត​ដល់​ក្នុង​បរិវេណ​រដ្ឋសភា​។ អគារ​កា​ពី​តូ​ល​ត្រូវ​បាន​បិទ​ហើយ​ប៉ូលិស​បាន​ដក​​កាំភ្លើង​កាន់​ក្នុង​ដៃ ខណៈ​អនុ​ប្រធានាធិបតី​ម៉ៃ ផេ​ន​និង​សមាជិកសភាដ​ទៃ​ទៀត​ត្រូវបាន​ជម្លៀស​ទៅ​កន្លែង​សុវត្ថិភាព​។​

​កងទ័ព​ឆ្មាំ​ជាតិ​ត្រូវបាន​ដាក់ពង្រាយ​ហើយ​បំរាម​គោចរ​នៅ​ទូ​ទាំង​ទីក្រុង​បាន​ដាក់​ចេញ​ភ្លាមៗ​បន្ទាប់​ពី​ស្បៃ​រាត្រី​ចូលមក​ដល់ ខណៈ​ក្រុម​កុបករ​នៅតែ​បន្តកាន់កាប់​វិមាន​កា​ពី​តូ​លអស់​ជាច្រើន​ម៉ោង​។​

​លោកបៃ​ដិ​ននិយាយថា “​នៅ​គ្រានេះ​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​កំពុង​រង​ការវាយប្រហារ​មិន​ធ្លាប់​មាន​ពីមុនមក មិន​ដូច​អ្វី​ដែល​យើង​បានឃើញ​នៅក្នុង​សម័យ​ទំនើប​នេះ​”​។ លោក​បាន​បន្ថែមថា អ្វី​ដែល​បាន​បង្ហាញ​ឱ្យឃើញ​គឺ “​ការរំលោភ​ទៅលើ​នីតិរដ្ឋ ដូចដែល​យើង​ធ្លាប់​បានឃើញ​ពី​រ​បី​ដង​”​។​

​លោក​បាន​និយាយថា ចលាចល​នេះ​គឺ​ស្មើនឹង​ការបះបោរ ដោយ​បន្ថែម​ថា “​ឈុត​ឆាក​នៃ​ភាពវឹកវរ​នៅឯ​វិមាន​កា​ពី​តូ​ល​មិន​ឆ្លុះបញ្ចាំង​ពី​អាម៉េរិក​ពិតប្រាកដ​ទេ វា​មិន​តំណាង​ឱ្យ​អ្វី​ដែល​ជា​ពួក​យើង​នោះ​ទេ​”​។​

​លោកបៃ​ដិ​ននិយាយថា “​ខ្ញុំ​អំពាវនាវ​ឱ្យ​ហ្វូង​មនុស្ស​ទាំងនេះ​ដកថយ​និង​ទុក​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​បន្តដំណើរ​ទៅ​មុខ​។ សម្តី​ប្រធានាធិបតី​អាច​ជំរុញ​ទឹកចិត្ត​ពួកគេ​បើ​និយាយ​ត្រូវ តែ​វា​នឹង​អាក្រក់​បំផុត បើ​សម្តី​នោះ​ញុះញង់​”​។​

​លោកបៃ​ដិ​នក៏​អំពាវនាវ​ឱ្យ​លោក​ប្រធានាធិបតី​ត្រាំ “​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ឥឡូវ​ភ្លាម​” ដើម្បី​ទាមទារ​ឱ្យ​បញ្ចប់​ការឡោមព័ទ្ធ​នេះ​។​

​ក្រោយ​ចលាចល​នៅ​សភា គេ​ថា​ពួក​សមាជិក​សភា​អាម៉េរិក​ខ្លះ​និងសមាជិកគណៈរដ្ឋមន្រ្តីរបស់ត្រាំខ្លះកំពុង​រៀបចំ​ឯកសារ​ចោទ​ទោស​ទម្លាក់​តំណែង​ប្រធានាធិបតី របស់​ដូណាល់ ត្រាំដោយសារ«ខួរក្បាលលោកមិនល្អ»​៕

លោកបៃ​ដិន​សុំ​អង្វរ​អោយ​កុប​ករឱ្យ​ដកថយ និង​នាំ​សេចក្តីថ្លៃថ្នូរ​មក​ជូន​ប្រទេស​ជាតិ​វិញ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular